ជំនាញដើរលួចចំណងដៃមង្គលការ ចុងក្រោយជាប់អន្ទាក់នគរបាលខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ ជនសង្ស័យពីរនាក់ដែលជំនាញបន្លំខ្លួនធ្វើភ្ញៀវខាងប្រុស ឬខាងស្រីចូលរួមមង្គលការគេហើយពេលសាមីខ្លួនដើមការភ្លេចខ្លួនដេកលង់លក់ដោយអស់កម្លាំងពួកគេចូលទៅលួចយកលុយចំណងដៃដោយសុវត្ថិភាព តែចុងក្រោយនេះត្រូវជាប់អន្ទាក់នគរបាលខេត្តកំពត។
ប្រភពពីមន្រ្តីនគរបាលខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យទាំ ២នាក់ ដែលបានឃាត់ខ្លួននេះ គឺម្នាមានឈ្មោះ នូវ ឌៀប អាយុ៤២ឆាំ្ន និងម្នាក់ទៀតឈ្មោះ ច្រេ សារឿន អាយុ៤១ឆាំ្ន។ ពួកគេទាំង២ នាក់ រស់នៅ ភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ហើយការឃាត់ខ្លួនជនសង្ស័យ២នាក់នេះប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ តាមអំណាចដីកាសាលាដំបូង ខេត្តកំពតដែលបានចោទប្រកាន់ពួកគេពីបទលួចចំណងដៃ មង្គលការរួចបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី។
ប្រភពដដែលបានឲ្យដឹងទៀតថានៅចុងក្រោយនេះពួកគេបានចូលលួចលុយ ចំណងដៃ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំង ប្រិយ ឃុំសំរោង ស្រុកជុំគីរី ខេត្តកំពត ហើយគេចខ្លួនតែត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងតាមចាប់ខ្លួនទាល់តែបាន។
យ៉ាងណាក្នុងករណីនេះបើទោះបី ជនរងគ្រោះមិន បាន បង្ហាញ ពី ចំនួន នៃ ការ បាត់ បង់លុយ ដែល ជា ប្រាក់ ចំណចំណងចំណងក៏ដោយប៉ុន្តែសមត្ថកិច្ចបាននិយាយ ថា គេទគេទាំង២នាក់នេះជាមុខសញ្ញដែលតែងដើរ លួច លុយ ចំណងដៃ ក្នុង ពិធី មង្គលការ គេ ជា ច្រើន ដង មកហើយ ដូច ជា នៅ ស្រុក អង្គរ ជ័យ ក្នុង ខេត្តកំពត ជាដើម ។

បបើតាមជនសង្ស័យទាំង២នាក់នេះវិញបានសារភាពពី ល្បិច លួច លុយ ចំណងដៃ ថា នៅ ក្នុង ពិធី មង្គលការ នីមួយ ៗ ពួក គេ តែង តែ ទៅ ចូលរួម និង បាន តុបតែង ខ្លួន ធ្វើ ជា ភ្ញៀវ ខាង កូនប្រុស ឬ ខាង កូនស្រី។ ពេល នោះ ម្ចាស់ ដើមការ ទាំង សងខាង មិន បាន ចាប់អារម្មណ៍ ថា ជា ភ្ញៀវ ខាង ណា នោះ ទេ។ លុះ ពេ ល ម្ចាស់ ដើម ការ ដេក លង់ លក់ អស់ ពួក គេ មានឱកាស ល្អ ក៏ ធ្វើ សកម្មភាព លួច ប្រមូល យក លុយ ចំណង ដៃ នេះ តែ ម្ដង ។
ប្រភពបន្តថាក្រោយឃាត់ខ្លួនជនសង្ស័យ ទាំង ២ នាក់ នេះ កម្លាំងជំនាញបាននាំ ខ្លួនពួកគេមក កន្លែង អ្នកលក់ ទូរស័ព្ទ នៅ ក្នុង ភូមិ បឹង ធំ ឃុំ អង្គ សុ ភី ស្រុក កំពង់ត្រាច ព្រោះ ជា កន្លែង ដែល ជនសង្ស័យ ធ្លាប់ យក ទូរស័ព្ទ មក លក់នៅទីនេះ។ ប៉ុន្តែជនសង្ស័យ បាន ឆ្លើយ មិន ប្រាកដប្រជា ទើបកម្លាំងជំនាញ ប្រមូល បាន វត្ថុ តាង បន្ថែម ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print