ច្បាប់បម្រាមគោចរមិនមានប្រសិទ្ធភាព បារាំង​ត្រៀមបិទប្រទេសលើកទី​៣

ចែករំលែក៖

បារាំងមានគម្រោងបិទប្រទេសជាលើកទី​៣​ដូចជាការបិទលើកទី១ កាលពីខែមីនាឆ្នាំ​២០២០ ក្នុងនោះមានបិទសាលារៀន ​ហាងលក់ទំនិញផ្សេងៗភោជនីយដ្ឋាន…លើកលែងតែហាងលក់ស្បៀងអាហារចាំបាច់។ រយៈពេល​២សប្តាហ៍ដែលដាក់បម្រាមគោចរ​នៅទូទាំងប្រទេស​ចាប់ពីវេលាម៉ោង​១៨ ដល់ម៉ោង​៦ព្រឹកគឺមិនមានប្រសិទ្ធភាព គ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ទម្រង់ថ្មីឡើយ។ រដ្ឋាភិបាលបារាំងកំពុងតែពិចារណា លើគម្រោងបិទប្រទេសជាលើកទី​៣​ទៀត។ កាលពីថ្ងៃទី​១៦ខែមករា​ បារាំងបានអនុវត្តច្បាប់បម្រាមគោចរ ចាប់ពីម៉ោង​១៨ ដល់ម៉ោង៦ព្រឹកដោយសង្ឃឹមថា​អាចទប់ស្កាត់ការឆ្លងកូវីដ -១៩ ​និងបញ្ចៀសការបិទប្រទេសជាលើកទីបី ។ ប៉ុន្តែជាច្រើនថ្ងៃកន្លងមក ច្បាប់បម្រាមគោចរនោះមិនមានប្រសិទ្ធភាព អ្នកឆ្លងនៅតែកើនឡើងដដែល។ អ្នកនាំពាក្យ​រដ្ឋាភិបាលបារាំង លោក​Gabriel Attal បានបញ្ជាក់ថា​ ក្រោយកិច្ចពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រី​កាលពីថ្ងៃទី២៧ ខែមករា​​ ទៅលើច្បាប់បម្រាមគោចរ និងការឆ្លងរាលដាលកូវីដ​-១៩ ។ នៅពេលនេះក្រុមអ្នកជំនាញនិឹងវាយតម្លៃបន្ថែមទៀត​ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ហើយបើនៅតែមានករណីឆ្លងកើនឡើងនោះអាចនឹងបិទប្រទេសជាថ្មី ។ នៅពេលនេះដែរ រដ្ឋាភិបាលបារាំង​បានពិភាក្សា​លើវិធានការបិទប្រទេសជាលើកទីបី​​ក្នុងនោះមាន​៣វិធានការ ។ ទីមួយ​ គឺការបិទប្រទេសដូចជា​ការបិទលើកទីមួយ នៅខែមីនាឆ្នាំ​២០២០ ដោយបិទទាំងអស់ លើកលែងតែកន្លែងលក់អាហារចាំបាច់។ ទីពីរ បារាំង​អាចនឹងបិទទ្វារប្រទេសដូចជាលើកទីពីរ ដូចកាលពីខែតុលាឆ្នាំ២០២០​ ​។ ប៉ុន្តែដោយទទួលបានបទពិសោធ​ន៍ក្នុងការបិទទ្វារលើកទីពីរ បារាំង​នឹងបិទហាងលក់ទំនិញដែលមិនចាំបាច់ទាំងអស់​។ ទី​៣ គឺការបិទប្រទេសក្នុងរយៈពេល​២ថ្ងៃចុងសប្តាហ៍ ​ចំណែកថ្ងៃផ្សេងទៀតគឺរក្សាបម្រាមគោចរ ដូច​ដើមដដែល ។ វិធានការទាំងបីកំពុងតែពិចារណា ​អាចនឹងអនុវត្តនៅពេលពេលប៉ុន្មានថ្ងៃខាងមុខទៀត បើការឆ្លងកូវីដ-១៩នៅតែមានសញ្ញាធ្ងន់ជាងមុន៕ ដោយ សាធី

...

រូបភាព៖Le Monde

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print