អភិបាលខណ្ឌច្បារអំពៅអំពាវនាវអោយប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ ចាប់តាំងពីរដ្ឋ បាលខណ្ឌច្បារអំពៅបង្កើតឡើងមានរយៈពេលជិត២ឆ្នាំនេះ បញ្ហាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ គឺរឿងស្ម័គ្រស្មាញតែយ៉ាងណាក៍ដោយអាជ្ញាធរខណ្ឌនិងខិតខំជំនៈរាល់ឧបសគ្គ ដែលជាបញ្ហាប្រឈមអោយអស់លទ្ធភាព ហើយសុំការយោគ យល់ពីប្រជាពលរដ្ឋចំពោះការធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ និងសូមអោយប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានអោយបានព្រមៗគ្នាដើម្បីទីក្រុងស្អាត បរិស្ថាន ទេសចរកើនឡើង។ នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅនៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នៅមុខផ្សាច្បារអំពៅ ។

ក្នុងពិធីនេះដែរមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរង ខណ្ឌ, កម្លាំងកងរាជអាវុធហត្ថខណ្ឌ, ប្រជាពលរដ្ឋ, ក្រុមចលនាយុវជនខណ្ឌ សរុបទាំងអស់ជាង៣០០នាក់ ។

ក្រៅពីការអំពាវនាវដល់ប្រជាពលរដ្ឋអោយចូលរួមសម្អាតបរិស្ថាននិងសុំការយោគយល់ អភិបាលខណ្ឌច្បារអំពៅ លោកអ៊ាង ស៊ីផាន បានថ្លែង ក្នុងពិធីមានខ្លឹមសារដូច្នេះថា  ចង់អោយទីក្រុងយើងស្អាត ខណ្ឌ សង្កាត់ និងផ្សារយើងមានបរិស្ថានល្អស្អាត ប្រកបដោយសុខមាលភាព ល្អ យើងត្រូវរៀបចំផែនការអោយជាក់លាក់ ដើម្បីទាញយកការចូលរួមសំអាតផ្សារ និងទីកន្លែងផ្សេងៗទៀត ពីគ្រប់មជ្ឈដ្ឋាន ពិសេសត្រូវមានការចូលរួមពីអាជីវករ ពីប្រជាពលរដ្ឋគ្រប់ៗរូប ។  តាមរយ:ព្រឹត្តិ ការណ៍នេះ ពិតជាការចូលរួម ចំណែកបន្ថែមទៀត ក្នុងការ​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ សម្រាប់​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ​នាំមក​នូវ​ការផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​អំពី​ទេសចរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​បណ្តា​ប្រទេសតំបន់​អាស៊ាន និង​ពិភពលោក​។

បើទីក្រុងស្អាត មូលដ្ឋានរបស់យើងតាមបណ្តាសង្កាត់ តាមផ្សារ ក៏ត្រូវស្អាត ប្រជាពលរដ្ឋក៏មានសុខភាពទៅតាមនោះដែរ ។ លោកក៏បានណែនាំអោយអាជ្ញាធរ សង្កាត់ទាំង៨ ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមសំអាតអនាម័យក្នុងមូលដ្ឋាន ដើម្បីអបអរទិវាជាតិទីក្រុងស្អាត លើក​ទី​៤ ក្រោម​ប្រធានបទ “​ទីក្រុងខ្ញុំ​ស្អាត សុខសុវត្ថិភាពល្អ ​ទេសចរណ៍​មានកំណើន” ។

​លោក​អភិបាល​ខណ្ឌបន្តថា ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នាពី​គ្រប់ភាគី​ពាក់ព័ន្ធ អាច​ចូលរួម​ដល់​កិច្ចការពារបរិស្ថាន​និង​សង្គម ដើម្បី​រួមចំណែក​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ និង​បណ្តា​ទីក្រុង​ដទៃទៀត​នៅ​ទូទាំងប្រទេស​​។

តាមរយៈ​ការ​ប្រារព្ធ​ទិវា​ជាតិទីក្រុង​ស្អាត​នាពេលនេះ នឹង​នាំមក​នូវ​ការផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ អំពី​សក្តានុពល​ទេសចរ​ប្រទេស​កម្ពុជា ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​ពិភពលោក ហើយ​ព្រឹត្តិការណ៍​នឹង​ជំរុញ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅ​ទូទាំងប្រទេស កាន់តែ​មាន​ភាព​សកម្ម​ខ្លាំងខ្លា និង​រស់​រវើក ក្នុង​បុព្វហេតុ​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង ជំរុញ​មជ្ឈដ្ឋាន​ការរស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើរ ផ្តល់​ភាពកក់ក្តៅ​សុខមាលភាព​រស់នៅ តាម​បណ្តា ក្រុង ខេត្ត ស្រុក ខណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ត្រៀមខ្លួន​ចូលរួម​ប្រឡងប្រណាំង​ដណ្តើមយក​ជ័យលាភី ផ្ការំដួល៣ទង នាពេល​ខាងមុខ៕

20160225_082604_resized

20160225_082449_resized

20160225_082732_resized

20160225_090742_resized

20160225_090535_resized

20160225_090513_resized

20160225_085553_resized

20160225_085719_resized

20160225_085727_resized

20160225_085609_resized

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print