កូវីដ​-១៩ទម្រង់ថ្មីមានប្រភពពីអង់គ្លេស​បានឆ្លងជាង៧០ប្រទេសហើយ

ចែករំលែក៖

តាមការប្រកាសពីអង្គការសុខភាពពិភពលោក ​WHO ​បានបញ្ជាក់ថា វីរុសកូវីដ​-១៩ទម្រង់ថ្មី ​បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ពេលនេះបានឆ្លងជាង​៧០ប្រទេសជុំវិញពិភពលោក ​។

គិតមកដល់ពេលនេះពិភពលោកមានករណីឆ្លងកូវីដ​-១៩កើនឡើងដល់ទៅជាង១០១លាននាក់​​ ហើយអាមេរិកនៅតែជាប្រទេសនាំមុខគេពីចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ -១៩ ។ បន្ទាប់មកគឺប្រទេសឥណ្ឌា និងប្រេស៊ីល​។
ប្រទេសជាច្រើនដែលមិនមានការឆ្លងជាច្រើនខែកន្លងមក ក្នុងនោះមាននូវែលហ្សេឡង់​ក៏បានរកឃើញមានករណីឆ្លងថ្មីជាលើកដំបូងដែរ ក្រោយរយៈពេលជាង​២ខែ។ ជាមួយគ្នានោះប្រទេសវៀតណាមក៏ទើបតែរកឃើញអ្នកឆ្លងកូវីដថ្មីដល់ទៅ​៨២នាក់​ក្នុងថ្ងៃទី ២៨ខែមករាឆ្នាំ​២០២១។ ជាមួយគ្នានេះ ប្រទេសជាច្រើនក៏មានករណីឆ្លងកើនឡើងគួរឲ្យបារម្ភដែរ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន​បានបញ្ជាក់កាលពីថ្ងៃទី ២៧ខែមករាថា កូវីដ-១៩នឹងបន្តអូសបន្លាយជាយូរទៀត។ ដូច្នេះត្រូវតែមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបំផុត ​ដោយការ
ឆ្លងគឺគ្មានព្រំដែនឡើយ។
ករណីឆ្លងរាលដាលកូវីដ-១៩​ កើនឡើងខ្ពស់ក្នុងរយៈពេលចុងក្រោយនេះដោយសារតែ លេចចេញនូវវីរុសកូវីដ-១៩ប្រភេទថ្មី​ដែលមានប្រភពមកពីប្រទេសអង់គ្លេស​ ។ នាយករដ្ឋមន្ត្រីអង់គ្លេសBoris Johnson បានព្រមានថា កូវីដ-១៩ទម្រង់ថ្មីអាចបង្កឲ្យមានអ្នកស្លាប់កាន់តែច្រើន ។ ដូច្នេះយើងត្រូវតែ​មានការប្រុងប្រយ័ត្នខ្ពស់ ​គោរពតាមការណែនាំ។
ការចាក់វ៉ាក់សាំង​ត្រូវបានធ្វើឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ប៉ុន្តែអ្នក​ឆ្លងនៅតែកើនឡើងដដែល​​ មិនទាន់ឃើញថយចុះនៅឡើយទេ ។ ប្រទេសជាច្រើនក៏បានពន្លឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន​ ដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត៕ ដោយ សាធី

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print