ភ្នំពេញ, ខណៈនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅអគារខេមរានី ដើម្បីធ្វើវឌ្ឍនភាពការងារកន្លងមក ជាពិសេសការពិភាក្សាលើការងារដែលបាន កំពុងធ្វើ និងការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
ជាការកត់សម្គាល់ ក្រៅពីការរៀបចំការប្រជុំពីចម្ងាយជាមួយសមាជិកគណៈអចិន្ត្រៃយ៍ដែលមានភារកិច្ចនៅឆ្ងាយ កិច្ចប្រជុំនេះ បានបន្តប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការការពារការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួន។
គួររំលឹកផងដែរថា យោងតាមប្រការ១៧ ជំពូកទី៥ នៃបទបញ្ជាផ្ទៃក្នុង សហភាពសហភាពសហព័ន្ធយុវជនកម្ពុជា កិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានរៀបចំយ៉ាងតិច ០៣ដងក្នុងមួយឆ្នាំ៕
ដោយ, សិលា