ឥណ្ឌាផ្តល់វ៉ាក់សាំងកូវីដ​-១៩ ជូនដល់ស្រីលង្កា​ និងបារ៉ែន

ចែករំលែក៖

ឥណ្ឌាជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែឥណ្ឌាបានបង្កើនទំនាក់ទំនងនយោបាយការបរទេសវ៉ាក់សាំងកូវីដ-១៩ ដោយបានសម្រេចផ្តល់ជូនប្រទេសជាច្រើន ក្នុងនោះមានបង់ក្លាដេស បារ៉ែន ប៊ូតាន់ ម៉ាល់ឌីវ នេប៉ាល់ អាហ្វហ្គានីស្ថាន …។ នោះគឺជាចំណែកមួយក្នុងការបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត។ កាលពីថ្ងៃទី ២៨ខែមករា ឆ្នាំ​២០២១ ឥណ្ឌា បានបញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​រាប់រយពាន់ដូសទៅកាន់ស្រីលង្កា និងបារ៉ែន​ ដែលជាសកម្មភាពដើម្បីបង្ហាញពីតួនាទីរបស់រដ្ឋាភិបាលទីក្រុងញូវដេលីក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩ ទាំងក្នុងប្រទេសនិងជុំវិញពិភពលោក​។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាបានផ្សាយថា យន្តហោះដឹកវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ចំនួន​៥សែនដូស​បានចុះចតនៅអាកាសយានដ្ឋានរដ្ឋធានីកូឡំុបូ ប្រទេសស្រីលង្កា។ ប្រធានាធិបតីស្រីលង្កា​លោក Gotabaya Rajapaksa បានទៅទទួលវ៉ាក់សាំង​ជាតំណាងពី ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសនេះ ក្នុងពិធីប្រគល់ជូននៅអាកាសយានដ្ឋាន ។ នេះជាផ្នែកមួយនៃកម្មវិធី “Vaccine Maitri”​របស់ឥណ្ឌា​​ ។ វ៉ាក់សាំងដែលឥណ្ឌាផ្តល់ជូននោះ​មានឈ្មោះថាCovishield​ ជាឈ្មោះ​វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផលិតដោយមជ្ឈមណ្ឌល Serum នៅក្នុងប្រទេសឥណ្ឌា​ ។ ជាមួយគ្នានេះប្រទេសបារ៉ែន​ក៏ទទួលបានវ៉ាក់សាំងដំបូងគេ​ដែលផលិតនៅក្នុងប្រទេសឥណ្ឌាផងដែរ​។ រដ្ឋាភិបាលទីក្រុងញូវដេលី​បានផ្តល់ជូន​បារ៉ែន​នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន​១សែនដូស ​។ នាយករដ្ឋមន្ត្រីបារ៉ែន លោក Bahrain Salman bin Hamad al Khalifa បានអរគុណដល់នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី ដែលបានផ្តល់ជូនវ៉ាក់សាំងខាងលើ​៕ ដោយ សាធី

...

រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print