កោះតៃវ៉ាន់ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ត្រៀមលក្ខណៈសម្រាប់សង្គ្រាមអាក្រក់បំផុត

ចែករំលែក៖

កម្លាំងទាហានការពារកោះតៃវ៉ាន់ បានចាប់ផ្តើមធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ ដោយមានទាំងប្រព័ន្ធរ៉ាដា​ចល័ត ជើងទម្របាញ់កាំជ្រួចមីស៊ីល និងសព្វាវុធជាច្រើនផ្សេងទៀត។ ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះគឺធ្វើនៅតំបន់សមុទ្រកំពង់ផែ​ Zuoying ។
គោលដៅនៃការធ្វើសមយុទ្ធនោះដើម្បីទប់ស្កាត់ការវាយប្រហារនិងត្រៀមលក្ខណៈធ្វើសង្គ្រាមនៅមុនថ្ងៃចូលឆ្នាំចិនមកដល់​។ សកម្មភាពធ្វើសមយុទ្ធគឺដើម្បីបង្ហាញដល់ពលរដ្ឋកោះតៃវ៉ាន់ឱ្យបានដឹងថា បើទោះបីពិធីបុណ្យជាតិជិតចូលមកដល់ក្តី ក៏កម្លាំងទាហាននៅតែត្រៀមលក្ខណៈការពារជានិច្ច។
តាមសារព័ត៌មាន​ CNA ការធ្វើសមយុទ្ធរួមមានការដាក់ពង្រាយ​គ្រាប់មីននៅក្នុងទឹក ការរុករកមីន​​និងបំផ្ទុះចោល។​ ក្រៅពីយុទ្ធសាស្ត្រការពារ កោះតៃវ៉ាន់ក៏បានត្រៀមយុទ្ធសាស្ត្រវាយលុកផងដែរ​។
កាលពីថ្ងៃទី២៨ខែមករា រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា ការដែលកោះតៃវ៉ាន់ប្រកាសឯករាជ្យមានន័យថាសង្គ្រាមផ្ទុះឡើង​។ មិនតែប៉ុណ្ណោះចិនបានត្រៀមរួចរាល់​ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ។
សារព័ត៌មាន Channel News Asia បានផ្សាយថា ចិនជឿជាក់ថា រដ្ឋាភិបាលកោះតៃវ៉ាន់មានបំណងប្រកាសឯករាជ្យ ។ កន្លងមក មេដឹកនាំ​កោះតៃវ៉ាន់​ តែងតែលើកឡើងពីគម្រោងឯករាជ្យ​ក្លាយទៅជាប្រទេសមានអធិបតេយ្យពេញលេញ ៕ ដោយ សាធី

...

រូបភាព៖ baogiaothong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print