ទណ្ឌិត៦៣នាក់ក្នុងខេត្តបន្ទាយមានជ័យត្រូវស្នើសុំលើកលែងទោសបន្ធូរបន្ថយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈទណ្ឌិត៦៣នាក់ នៅខេត្តបន្ទាយមានជ័យ  ត្រូវបានស្នើសុំលែងទោសនិង បន្ធូរបន្ថយទោសឱកាសបុណ្យចូលឆ្នាំខ្មែរនិងបុណ្យវិសាខបូជា  នេះបើយោងកិច្ចប្រជុំមួយនារសៀលថ្ងៃទី២៨ ខែមករា  ឆ្នាំ ២០២១ម្សិល  មិញ របស់គណៈកម្មការ ខេត្តបន្ទាយមានជ័យ ​ស្តីពីលើកលែងទោសនិង បន្ធូរបន្ថយទោសដល់ទណ្ឌិតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ និង បុណ្យវិសាខបូជាឆ្នាំ២០២១នេះ។

 ក្នុងកិច្ចប្រជុំនោះ ដឹកនាំដោយលោក  គឹង  វណ្ណៈ  អភិអភិបាលរងខេត្តតំណាងឲ្យ ឯកឧត្តម អ៊ុំ  រាត្រី  អភិបាលខេត្ត បន្ទាយមានជ័យ លោក តេង  សាម៉ៃ  ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត  លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២  អ៊ុង  ស៊ីផាន  ប្រធានពន្ធនាគារ  ខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញកិច្ចការសាលាដំបូងខេត្ត និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២  អ៊ុង  ស៊ីផាន បានអានស្ថិតីបញ្ជីឈ្មោះនិងសាវតានៃទណ្ឌិតជនជាតិខ្មែរនិងជនបរទេសដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យស្នើសុំការអនុម័តពីគណៈកម្មការ ដើម្បីបញ្ជូនឈ្មោះបន្ធូរបន្ថយទោសសុំការសម្រេចពីថ្នាក់លើ ក្នុងនោះមានទណ្ឌិតចំនួន៣០នាក់មានស្រី២នាក់ ត្រូវបានស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្មុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃទី១៤.១៥.១៦ ខែមេសាឆ្នាំ២០២១ ខាងមុខ និងទណ្ឌិតចំនួន៣៣នាក់ក្នុងនោះមានស្រី៥នាក់ ត្រូវបានស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យវិសាខបូជាខាងមុខ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃ ២៦ខែមេសា ឆ្នាំ២០២១ ។

លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យទទួលស្គាល់ការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃលើសកម្មភាពអនុវត្ត គុណសម្បត្តិនិងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោស ។

លោកអភិបាលរងខេត្តសង្ឃឹមថា ដំណើរការនេះនឹងមិនមានអំពើពុករលួយ ភាពលំអៀង  និយមបក្ខពួក ភាពមិនប្រក្រតីឬបញ្ហាកើតឡើងនោះឡើយ ពោលគឺធ្វើប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធិភាពខ្ពស់ផងដែរ។ ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីបានចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមគ្រួសារនិងសង្គមជាតិបានស្រួល៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print