ពិធីប្រកាសតែងតាំងលោក ប្រាជ្ញរឹមជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ជ័យសុនអ្នកតំណាងរាស្ត្រខេត្តស្វាយរៀងនិងលោក ហូវុទ្ធីប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញក្រុងបាវិតបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ប្រាជ្ញរឹម

ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញនារសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២១នៅស្នាក់ការគណះបក្សប្រជាជនសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង។

ក្នុងឪកាសនោះក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោក ពេជសាវ៉ាន់អនុប្រធានក្រុមការងារចុះជួយក្រុងនិងលោកលឹមសៀងហេងប្រធានគណះបក្សប្រជាជនក្រុងបាវិតនិងអស់

លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ជាច្រើននាក់ផងដែរ។

ក្នុងឪកាសនោះលោក ជ័យសុនអ្នកតំណាងរាស្ត្រខេត្តស្វាយរៀងនិងលោក ហូវុទ្ធីប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញក្រុងបាវិត បានលើកឡើងថា លោក ដែលទើបប្រកាសតែងតាំងថ្មីក៏ដូចជា សមាជិក សមាជិកាទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ រួមសហការគ្នាយ៉ាងជិតស្និទជាមួយសមាជិកក្រុមការងារគណបក្ស សង្កាត់និងមន្ត្រីគណបក្សមូលដ្ឋាន ដើម្បីក្ដាប់បាននូវសតិអារម្មណ៍របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្នុងការពង្រឹងនិងពង្រីកសមាជិកបក្ស ជាពិសេសក្នុងស្រទាប់យុវជន ត្រូវយកអោយអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបំណិនរបស់ខ្លួន ដើម្បីធ្វើការដោយសុឆន្ទៈមោះមុត សម្រេចឲ្យបាននូវគោលនយោបាយឈ្នះៗរបស់់់់រាជរដ្ឋាភិបាល

ដែលមាន សម្តេចតេជោ ហ៊ុន សែន ជា

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាពិសេសសូមអគុណសន្តិភាពបើមិនមានសន្តិភាព ក៏មិនមានថ្ងៃនេះដែរ។

លោក ក៏បានផ្សព្វផ្សាយដល់បងប្អូនសមាជិកសមាជិការបក្សសង្កាត់ព្រៃអង្គុញទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រមា ឬម៉ាស នៅពេលក្អក ឬកណ្តាស់ នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាផងដែរ៕ ដោយ៖យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print