ប៉ុនប៉ងលួចទ្រព្យសម្បត្តិ អ្នកដ៏ទៃមិនបានសម្រេចសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃតែមិនបានសម្រេច។ កាលពីវេលាម៉ោង០៨និង០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ សៀង សុភ័ក្ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចំការឱឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ( មានសារធាតុញៀន)។
ប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ យ៉ាន់ ពិសី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកឡេតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1hp-2252របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print