ធ្លាក់ឧទ្ធម្ភាគចក្រនៅគុយបាស្លាប់​៥នាក់

ចែករំលែក៖

ឧទ្ធម្ភាគចក្រ​មួយគ្រឿងបានធ្លាក់នៅ​ភាគខាងកើតប្រទេសគុយបា ក្រោយពីបុកចូលកំពូលភ្នំ​​បណ្តាលឲ្យមនុស្ស​៥នាក់ស្លាប់ ។ សារព័ត៌មាន AFP ​បានផ្សាយថា ឧទ្ធម្ភាគចក្រធ្លាក់នៅកណ្តាលយប់ថ្ងៃទី ២៩ ខែមករា (ត្រូវនិងថ្ងៃទី​៣០ មករាពេលវេលានៅកម្ពុជា)។ មន្ត្រីយោធាគុយបាបានឲ្យដឹងថាឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់​នេះហោះហើរពីខេត្ត Holguin ទៅកាន់ខេត្ត​Guantanamo ក៏ជួបគ្រោះថ្នាក់តែម្តង។ ឧទ្ធម្ភាគចក្រខាងលើជួបគ្រោះថ្នាក់ដោយបុកទៅលើកំពូលភ្នំបណ្តាលឲ្យមនុស្សទាំង៥នាក់នៅលើឧទ្ធម្ភាគចក្រ​ស្លាប់ទាំងអស់។ នៅពេលនេះ មូលហេតុ​បណ្តាលឲ្យ​គ្រោះថ្នាក់ ក៏ដូចជាប្រភេទឧទ្ធម្ភាគចក្រមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។ នេះជាគ្រោះថ្នាក់​ទ្រង់ទ្រាយធំបំភុតមិនធ្លាប់មានក្នុងរយៈពេល ៣ឆ្នាំ​កន្លងមក ។ កាលពីខែឧសភាឆ្នាំ​២០១៨​ យន្តហោះមួយគ្រឿង​បានធ្លាក់ក្រោយពេល ហោះហើរចេញពីអាកាសយានដ្ឋាន​ក្នុងរដ្ឋធានី​ Havana បណ្តាលឲ្យមនុស្ស​១១២នាក់​ស្លាប់​។​ ក្នុងគ្រោះថ្នាក់នោះមានមនុស្សម្នាក់នៅរស់ ។ កាលពីឆ្នាំ​២០១៧ ក៏មានគ្រោះថ្នាក់​យន្តហោះដឹកយោធាធុនតូច​បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ នៅតំបន់ភ្នំ​ Artemisa ប្រទេសគុយបា ៕ធី រីណា

...

រូបភាព៖Shutterstock

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print