ក្រសួង យុត្តិធម៌អ៊ីរ៉ង់ បានសម្រេចកាត់ទោសប្រហារជីវិត មេដឹកនាំក្រុមជនជាតិBaluch ក្រោយរងការចោទប្រកាន់ពីបទសម្លាប់ សមាជិកក្រុមបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ។
គេហទំព័រ Mizan បានផ្សាយថា លោក Javid Dehghan មេដឹកនាំក្រុម ឧទ្ទាមអ៊ីស្លាម និកាយ Sunni Jaish al-Adl ត្រូវកាត់ទោសប្រហារជីវិតដោយព្យួរ ក នៅថ្ងៃទី ៣០ខែមករាឆ្នាំ២០២១ ពីបទបាញ់សម្លាប់ទាហានបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ពីរ នាក់ កាលពី៥ឆ្នាំមុន។
មុនប្រហារជីវិតមួយថ្ងៃ គឺនៅថ្ងៃទី២៩ខែមករា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់អ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិត Javid Dehghan ។ ទន្ទឹមនឹងនោះក៏បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាព ប្រហារជីវិតខាងលើ។
តាមការិយាល័យតំណាងអង្គការសហប្រជាជាតិ ចាប់ពីពាក់កណ្តាលខែធ្នូឆ្នាំ ២០២០មកទល់ពេលនេះអ៊ីរ៉ង់បានប្រហារជីវិតមនុស្សដល់ទៅ ២៨នាក់ ក្នុងនោះមានទាំងក្រុមជនជាតិភាគតិច ក្នុងប្រទេសនេះ។
តាមការលើកឡើងរបស់អង្គការលើកលែងទោស អន្តរជាតិបានឲ្យដឹងថា ការកាត់ទោស លោក Dehghan ពឹងផ្អែកទៅលើសំដីសារភាព ក្រោយការធ្វើទារុណកម្ម ។ តាមអង្គការលើកលែងទោសអន្តរជាតិ អ៊ីរ៉ង់ ជាប្រទេសដែលធ្វើទារុណកម្មខ្លាំងបំផុតទីពីរលើពិភពលោកបន្ទាប់ពីប្រទេសចិន៕
រូបភាព៖ Reuters