បុរសជនជាតិឥណ្ឌាម្នាក់យកឡាន Ferrari តម្លៃ ៧៥០ពាន់ដុល្លាយកទៅបញ្ចាំ ដើម្បីខ្ចីលុយពីធនាគារ ៥ពាន់ដុល្លា

ចែករំលែក៖

បុរសជនជាតិឥណ្ឌាម្នាក់បានដើរចូលទៅក្នុងធនាគារមួយក្នុងទីក្រុងញូវយ៉ក។ គាត់បានប្រាប់បុគ្គលិកធនាគារថា គាត់ត្រូវទៅអឺរ៉ុប ២ សប្តាហ៍ហើយត្រូវការខ្ចីលុយ ៥ពាន់ដុល្លា។

ភ្នាក់ងារធនាគារបានប្រាប់បុរសនោះថា ធនាគារតម្រូវអោយគាត់មានរបស់បញ្ចាំ ដើម្បីអាចខ្ចីលុយបាន។ ដូច្នេះគាត់ក៏បានហុចឯកសារពាក់ព័ន្ធ ព្រមទាំងសោរឡាន Ferrari តម្លៃ ៧៥០ពាន់ដុល្លា ដែលចតនៅមុខធនាគារ។ បន្ទាប់ពីត្រួតពិនិត្យឯកសារ ព្រមទាំងរថយន្តសព្វគ្រប់ហើយ ធនាគារក៏សំរេចចិត្តអោយបុរសនោះខ្ចី។ ពេលដែលបុរសនោះចេញផុត បុគ្គលិកធនាគារ ព្រមទាំងប្រធានធនាគារនោះបានសើចចំអកបុរសនោះថាជាមនុស្សល្ងង់ដែលយកឡានតម្លៃ រយពាន់ដុល្លាមកបញ្ចាំយកលុយតែ៥ពាន់ដុល្លា។

ពីរសប្តាហ៍ ក្រោយមកបុរសនោះ ក៏ត្រលប់មកយកឡានវិញ ព្រមទាំងយកមកសងវិញនូវលុយដែលបានខ្ចីចំនួន ៥ពាន់ដុល្លា បូកនិងការប្រាក់ ១៥ដុល្លាផងដែរ។ បុគ្គលិកធនាគារម្នាក់បានសួរបុរសនោះថា ពេលដែលលោកទៅបាត់ យើងបានឆែកប្រវត្តិរូបរបស់លោកហើយដឹងថាលោកជាសេដ្ឋីមានលុយរាប់លានដុល្លា ប៉ុន្តែយើងមិនយល់ថាហេតុអ្វីបានជាលោកយកឡានតម្លៃ៧៥០ពាន់ដុល្លាមកបញ្ចាំយកលុយត្រឹមតែ៥ពាន់ដុល្លាសោះ។ បុរសនោះបានសួរទៅបុគ្គលិកធនាគារវិញថា តើមានកន្លែងណានៅទីក្រុងញ៉ូវយ៉កនេះ ដែលអាចមើលថែរក្សាឡានគាត់យ៉ាងល្អរយៈពេល២សប្តាហ៍ដោយគិតថ្លៃតែ១៥ដុល្លានោះ?

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print