ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការវិនិយោគផ្នែកសំណង់ទូទៅរួមទាំង Hotel, Condo, Apartment, សាលារៀន ផ្សារទំនើប Malls និងក្លឹបកំសាន្តនានានៅទូទាំងរាជធានីភ្នំពេញ គឺកំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែង។ ទន្ទឹមនឹងការសាងសង់ គឺក្រុមហ៊ុនទោះបីតូច ឬធំត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពជាចម្បង។ រាល់នូវការសាងសង់គឺត្រូវតែមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ហើយគោរពតាមគោលការណ៌សំណង់ និងមានគុណភាពដែលជាទីទុកចិត្តរបស់ពលរដ្ឋ។
នៅក្នុងរាជធានីភ្នំពេញ យើងសង្កេតឃើញមានសំណង់តូចធំមួយចំនួន គឺធ្វើចូលចិត្តតែរីកលយចេញមកខាងក្រៅលើចំណីដីសាធារណៈ ហើយគិតថានឹងបានរួចពីសំណាញ់ច្បាប់។ ដើម្បីចៀសវាងការរុះរើចេញនៅក្នុងពេលពាក់កណ្តាលសាងសង់អាគារ គឺសូមបណ្តាក្រុមហ៊ុននានាយកចិត្តទុកដាក់ កុំបំពារបំពានឬកេងចំណេញយកចំណីផ្លូវសាធារណៈធ្វើជារបស់ផងខ្លួន។ នាំគ្នាគោរពច្បាប់អោយបានល្អត្រឹមនត្រូវ បើទោះបីពេលមុន ឬពេលនេះបានរួចផុតពីសំណាញ់ច្បាប់ តែនៅពេលមួយនោះនឹងទទួលទោសពិន័យធ្ងន់ធ្ងរថែមទៀត៕