អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមសហការជាមួយក្រសួងកិច្ចការនារី បើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលថ្នាកតំបន់

ចែករំលែក៖

ខេត្តកំពត ៖ បើយោងតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា,នៅថ្ងៃ ទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពីការលេីកកម្ពស់ការចូលរួមរបស់អ្នកម្តាយដេីម្បីទប់ស្កាត់ការប្រេីប្រាស់ និងការចែកចាយគ្រឿងញៀន កក្រោមអធិបតីលោកស្រី ហ៊ូ សាមិត្ត រដ្ឋ លេខាធិការ ក្រសួង កិច្ចការនារី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជេីញចូលរួមពីតំណាងមន្ទីរកិច្ចការនារីរាជធានី ខេត្តចំនួន១១ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ កណ្តាល ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្ត ស្ទឹងត្រែង និងស្ថាប័ន អង្គភាពពាក់ព័ន្ធ សរូប៤០នាក់។

គោលបំណងអភិវឌ្ឍន៍ចំណេះដឹងដល់មន្រ្តីកិច្ចការនារី ដើម្បីប្រតិបត្តិករទាំងនេះយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី រួមគ្នាទប់ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីសហគមន៍យើង។

លលោកស្រី យស់ សាគុណ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ ស្វាគមន៍ គ្រឿងញៀនជាមូលហេតុមួយដែលជំរុញនិងបង្កឱ្យមានបទល្មេីសផ្សេងៗកេីតមានឡេីង ដែលពាក់ព័ន្ធបញ្ហានេះខេត្តបានបន្តរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ជាបណ្តេីរៗនូវការប្រេីប្រាស់និងចែកចាយគ្រឿងញៀន អនុវត្តឱ្យខ្ជាប់ខ្ជួននូវទិសស្លោក ប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍ ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ ដោយកោតសសេីរ ដល់ក្រសួងកិច្ចការនារីជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ពហុវិស័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ហេីយការចូលរួមសកម្មភាពនាពេលនេះមានសារសំខាន់ណាស់ស្របពេលដែលស្ថានភាពគ្រឿងញៀននៅកម្ពុជាបានរីករាលដាលដល់ទីជនបទមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ទូទៅក្នុងនោះមានយុវនារី ដែលតម្រូវឱ្យយេីងត្រូវតែរួមគ្នាដោះស្រាយ។

ក្នុងឱកាសនោះ លលោកស្រី ហ៊ូ សាមិត្ត រដ្ឋ លេខាធិការ បានប្រសាសន៍ថា ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានចុះពិនិត្យស្ថានភាពស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត ដោយបានពិនិត្យរកឃើញថាស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជាជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀន។ លើសពីនេះទៅទៀតបញ្ហាគ្រឿង គឺពិតជាប៉ះពាល់មិនត្រឹមតែស្រ្តី នោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់គេនិងសង្គមទាំងមូលតែម្តង។

ក្នុងឱកាសនោះ ដែរ លលោកស្រី ហ៊ូ សាមិត្ត រដ្ឋ លេខាធិការ បានថ្លែងបន្ថែមថា គ្រឿងញៀន ក៏ជាកត្តារួមចំណែកក្នុងការជំរុញឱ្យអ្នកប្រើប្រាស់ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ហិង្សាលើស្រ្តី ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀតផងដែរ នេះបើផ្អែកតាមការចុះប្រមូលទិន្នន័យតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយស្រ្តីក្រុមគោលដៅនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន៧ (រួមមានខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តរតនគិរី) ក្នុងគោលបំណងរៀបចំផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។
សូមបញ្ជាក់វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្ត ទៅ ពីរ ថ្ងៃ ១-២ ខែកុម្ភៈ ឆ្នាំ ២០២១ ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print