Judd Trump បានផ្តួល Jack Lisowski ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ German Masters

ចែករំលែក៖

កីឡាករស្នូកឃើលេខ១ពិភពលោក Judd Trump បានឈ្នះព្រឹត្តិការណ៍ទី៤របស់គាត់នៃរដូវកាលនេះ ខណៈដែលគាត់បានយកឈ្នះលើកីឡាករ Jack Lisowski ក្នុងលទ្ធផល៩សិតទល់២សិត ក្នុងវគ្គផ្តាច់ព្រ័ត្រ German Masters ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

កីឡាករ Jack Lisowski អាយុ២៩ឆ្នាំបាននាំមុខកីឡាករ Judd Trump ក្នុងសិតដំបូង ប៉ុន្តែការប្រកួតសិតបន្ទាប់បានចាញ់ប្រៀបកីឡាករ Trump ដែលធ្វើបានល្អរហូតដល់៩សិត។

ជ័យជម្នះនេះធ្វើឲ្យលោក Judd Trump បានឈ្នះព្រឹត្តិការណ៍នេះ នៅពេលដែលការប្រកួតត្រូវបានធ្វើឡើងនៅឯ Tempodrom ក្នុងទីក្រុងប៊ែរឡាំង។ ទោះយ៉ាងណាដោយសារតែជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាល ដូច្នេះការប្រកួតនៅឆ្នាំនេះត្រូវបានគេលេងនៅឯកីឡដ្ឋាន Marshall Arena ក្នុងតំបន់ Milton Keynes ។

នេះគឺជាការប្រកួតម្តងទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី World Grand Prix នៅខែធ្នូដែលកីឡាករ Judd Trump ឈ្នះ ទោះបីកីឡាករទាំងពីរខកខានក្នុងកម្មវិធី Masters កាលពីដើមខែនេះបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន Covid-19 ក៏ដោយ។

កីឡាករ Judd Trump បាននិយាយថា “វាពិតជាលំបាកខ្លាំងណាស់ក្នុងការខកខានការប្រកួត Masters សម្រាប់ខ្ញុំ និង Jack ហើយយើងទាំងពីរបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅទីនេះ។ វាតែងតែជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយខ្ញុំអាចគ្រប់គ្រងបាននូវទម្រង់លេងគួរឱ្យចាប់អារម្មណ៍ ដែលខ្ញុំតែងតែមានអារម្មណ៍ថា អាចគ្រប់គ្រងបាន” ។

ជ័យជម្នះរបស់កីឡាករ Judd Trump បានកើតឡើងបន្ទាប់ពីទទួលជោគជ័យក្នុងព្រឹត្តិការណ៍ English Open កាលពីខែតុលាព្រឹត្តិការណ៍ បើកនៅខែវិច្ឆិកា និងព្រឹត្តិការណ៍ World Grand Prix នៅខែធ្នូដែលមាននៅ Milton Keynes ។ កីឡាករស្នូកឃើលំដាប់កំពូលពិភពលោករូបនេះទទួលបានប្រាក់រង្វាន់ចំនួន៨០,០០០ ផោន ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print