អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅវេលាទៀបភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខណ្ឌឱ្យបានប្រសើរឡើងថែមទៀតនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារច្បារអំពៅ និងត្រួតពិនិត្យទីតាំងបែងចែកផលនេសាទ ដែលជាទូទៅហៅថាយឿត្រីច្បារអំពៅ។
សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងនៅវេលាម៉ោង៣:០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ រួមដំណើរដោយលោករស់ សុភ័ក្ត អភិបាលរង លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ និងលោកគួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ។
ក្នុងសកម្មភាពវេលាទៀបភ្លឺនេះដែរលោកអភិបាលខណ្ឌនិងក្រុមការងារ បានចុះពិនិត្យស្ថានភាពទីតាំងដេប៉ូចែកចាយផលនេសាទ និងចំណតរថយន្តច្បារអំពៅ រួចបន្តដំណើរពិនិត្យទីតាំងលក់ដូររបស់បងប្អូនជនជាតិ នៅផ្លូវលេខ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ព្រមទាំងធ្វើការសំណេះសំណាលជាមួយបងប្អូនដែលកំពុងហាត់ប្រាណនៅតាមផ្លូវស្ពានព្រែក បារាំងក្នងសង្កាតព្រែកប្រានិងសង្កាត់និរោធ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ កុំឱ្យរីករាលដាលតទៅទៀត តាមរយៈការអនុវត្តជាប្រចាំតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល រួមមានអនុវត្តនូវវិធានទាំង៣ ទី១- ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល , ទី២-អង្គុយគម្លាតពីគ្នាចាប់១,៥០ម៉ែត្រ, និងទី៣-ត្រូវពាក់ម៉ាស់ជាប្រចាំនិងកុំប្រមូលផ្តុំគ្នាច្រើនបើមិនចាំបាច់ ៕សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print