ក្លិបបិសាចក្រហមរៀបចំការដេញថ្លៃ៧០លានអឺរ៉ូសម្រាប់ខ្សែការពារKounde

ចែករំលែក៖

ប្រភពពីសារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីថ្ងៃទី១ កុម្ភៈថា ក្រុម Manchester City ធ្លាប់ដេញថ្លៃ៥៥លានអឺរ៉ូសម្រាប់ Jules Koundeកាលពីរដូវក្តៅមុនដែលត្រូវបានច្រានចោលដោយ Sevilla ហើយឥឡូវនេះគូប្រជែងរបស់ពួកគេគឺ Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដេញថ្លៃ៧០លានអឺរ៉ូសម្រាប់ខ្សែការពារវ័យក្មេងរបស់បារាំងរូបនេះ។

Kounde បានធ្វើឱ្យមានការចាប់អារម្មណ៍ចាប់តាំងពីបានទៅដល់ទឹកដីSevilla បន្ទាប់ពីចាកចេញពីក្លិប Bordeaux នៅរដូវក្តៅឆ្នាំ២០១៩ ។

យោងទៅតាមកាសែត The Mirror បានឲ្យដឹងថា លោក Ole Gunnar Solskjaer គឺជាអ្នកកោតសរសើរយ៉ាងខ្លាំងដល់ Kounde ហើយបានធ្វើការចុះហត្ថលេខាជាអាទិភាពនៅក្នុងរដូវក្តៅដោយមើលឃើញកីឡាកររូបនេះជាដៃគូដ៏ល្អបំផុតសម្រាប់ខ្សែការពារ Harry Maguire ក្នុងការការពារកណ្តាល។

ជាមួយគ្នានេះមានព័ត៌មានលេចឮមួយចំនួនពីតម្លៃខ្លួនកីឡាកររូបនេះប្រមាណ៩០លានអឺរ៉ូ ហើយក្លិប Bordeaux នឹងទទួលបានភាគរយនៃការលក់ណាមួយដែលអាចកើតឡើងផងដែរ

មានវ័យ២២ឆ្នាំ កីឡាករ Kounde គឺជាអ្នកការពារកណ្តាលដ៏ឆ្នើមម្នាក់នៅអឺរ៉ុប ហើយនឹងក្លាយជាកីឡាករដែលត្រូវបានក្លិបផ្សេងៗចង់បានច្រើននៅរដូវក្តៅនេះ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print