ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ថា វិធានការទប់ស្កាត់កូវីដ-១៩ នាពេលបច្ចុប្បន្នមិនមានប្រសិទ្ធភាពនោះឡើយ ។ ប្រធានាធិបតីបានស្នើដល់កម្លាំងសន្តិសុខ មន្ត្រីគ្រប់ជាន់ថ្នាក់ចាត់វិធានការតឹងតែងជាងនេះ ដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។
ប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា «ខ្ញុំនិយាយថា សកម្មភាពរិឹតត្បិតក្នុងសហគមន៍ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៥ខែមករា គឺមិនមានប្រសិទ្ធភាពនោះឡើយ។ ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះបន្តកើនឡើងខ្ពស់ដដែល។ ខ្ញុំសូមស្នើឲ្យមានការបង្កើតយុទ្ធសាស្ត្រថ្មីដែលមានប្រសិទ្ធភាពជាងនេះ»។
ឥណ្ឌូនេស៊ីអាចប្រឈមនឹងការស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់ដោយសារតែមានអ្នកជំងឺធ្ងន់កើនឡើងច្រើន ។ បច្ចុប្បន្ន ចំនួនអ្នកឆ្លងក្នុងប្រទេសនេះកើនឡើងដល់1.099.687នាក់និងស្លាប់30.581នាក់។
តួលេខពីការឆ្លងកូវីដ-១៩ និងស្លាប់នៅតំបន់អាស៊ាន ៖
1. Indonesia: 1.099.687 នាក់ និងស្លាប់30.581នាក់។
2. Philippines: 527.272 នាក់និងស្លាប់ 10.807 នាក់។
3. Malaysia: 219.173 នាក់និងស្លាប់ 770 នាក់។
4. Myanmar: 140.354 នាក់និងស្លាប់ 3.138 នាក់ ។
5. Singapore: 59.565 នាក់និងស្លាប់ 29 នាក់។
6. Thailand: 19.618 នាក់និងស្លាប់ 77 នាក់។
7. VietNam: 1.850 នាក់និងស្លាប់ 35 នាក់ ។
8. Cambodia: 466 នាក់ គ្មានអ្នកស្លាប់។
9. Brunei: 180 នាក់ និងស្លាប់3 នាក់។
10. Laos : 44 នាក់ គ្មានអ្នកស្លាប់៕ ដោយ សាធី
រូបភាព៖ Ban thư ký Tổng thống