ជនជាតិចិនម្នាក់ចង.កសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ ឡាវេនដឺ ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃេីញចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ ឡាវេនដឺ ស្ថិតនៅផ្ទះលេខ10E1 ផ្លូវ113K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

សពជនរងគ្រោះមានឈ្មោះ ម៉ី គ័ង ប៉េង (Mei Huang peng) ជនជាតិចិន អាយុ៤៨ឆ្នាំ មុខរបរទេសចរ មាន ស្រុកកំណើតនៅប្រទេសចិន ស្នាក់នៅបន្ទប់លេខG1ក្នុងផ្ទះសំណាក់ ឡាវេនដឺ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (ពុំមានលិខិតឆ្លងដែនទេ)។

តាមការបំភ្លឺរបស់ឈ្មោះសឿង ពៅ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវក្នុងផ្ទះសំណាក់បានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ មានជនជាតិចិនដែលជាជនរងគ្រោះខាងលើឈ្មោះម៉ី គ័ង ប៉េង បានមកជួលបន្ទប់លេខ G1 ក្នុងផ្ទះសំណាក់ឡាវេនដឺ ហើយគាត់បានបង់លុយស្នាក់នៅរហូតដល់ថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ ដើម្បីបន្តស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ។លុះមកដល់ថ្ងៃទី ២ខែកុម្ភៈ ឆ្នាំ២០២១នៅវេលាម៉ោង១២ និង២០នាទី ឈ្មោះសៀន ពៅ  បានទៅគោះទ្វារបន្ទប់លេខG1ហើយពុំមានអ្នកឆ្លើយសោះក៏បានសម្រេចចិត្តយកកូនសោបើកចូលពីខាងក្រៅស្រាប់តែឃើញជនរងគ្រោះបានចង.ក ស្លាប់ក្នុងបន្ទប់ទឹកទៅហើយក៏មានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកភ្លាមៗ។ផ្អែកតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវេជ្ជសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងការបញ្ជាក់ពីលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយចងកពិតប្រាកដមែន។

បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print