ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុករថយន្តស៊េរីទំនេីបពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាក ម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BE 8796 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GY -5955 បេីកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរួមដំណេីរជាមួយធ្វេីដំណេីរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឲ្យបោកផ្ទប់និងរថយន្តរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករងចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ