Cristiano Ronaldo រកបាន២គ្រាប់ជួយឲ្យ Juventus ឈ្នះជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Coppa Italia

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបាន២គ្រាប់ជួយឲ្យក្រុម Juventus ឈ្នះ Inter Milan ក្នុងការប្រកួតជើងទី១នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia កាលពីរាត្រីថ្ងៃទី២ ឈានចូលថ្ងៃទី៣ កុម្ភៈ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣ កុម្ភៈនេះ។

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lautaro Martinez បានរកគ្រាប់បាល់នាំមុខឲ្យក្រុម Inter Milan នៅនាទីទី៩។ ប៉ុន្តែនៅនាទីទី២៦ កីឡាករ Ashley Young របស់ក្រុម Inter Milan បានប៉ះទង្គិចជាមួយកីឡាករ Juan Cuadrado ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទី ដែលស៊ុតដោយ Cristiano Ronaldo ហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះរកបាន១គ្រាប់ទៀតនៅនាទីទី៣៥។ ធ្វើឲ្យក្រុមភ្ញៀវ Juventus យកឈ្នះ Inter Milan ក្នុងលទ្ធផល២ទល់១ ក្នុងជើងទី១។

លទ្ធផលនេះធ្វើឲ្យក្រុម Juventus សងសឹកបានសម្រេច ក្នុងការជួបក្រុម Inter Milan ដែលក្រុម Juventus ធ្វើមិនល្អក្រោមការដឹកនាំរបស់លោកAndrea Pirlo ចំពោះការបរាជ័យរបស់ពួកគេក្នុងក្របខ័ណ្ឌ Serie A ២-០ កាលពីខែមករា។

ក្រុមសេះបង្កង់ Juventus នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងទី២ ជាមួយក្រុម Inter Milan នៅថ្ងៃទី១០ ខែកុម្ភៈវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ សម្រាប់ពានរង្វាន់ Coppa Italia ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print