បុរសស្ត្រី២​នាក់​ជិះម៉ូតូឌុប​គ្នាទៅផ្ទះស្រាប់តែមាននគរបាលស្លៀកពាក់សុីវិលបើកម៉ូតូ​ដេញ​ពីក្រោយមក​ធាក់​ទៅលើ​ជនរងគ្រោះ រួច​ដក​កាំភ្លើង​គំរាម​បាញ់ប្រហារ

ចែករំលែក៖

ភ្នំពេញ៖ បុរសស្ត្រី២​នាក់​ជិះម៉ូតូឌុប​គ្នា ចេញពី​ធ្វើការ​រួច​​ហើយចូល​ហូប​អី​បន្តិចបន្តួច ទើប​បន្តដំណើរ​ទៅ​ផ្ទះ​វិញ ខណៈនោះស្រាប់តែមាន​បុរស​ម្នាក់ដែល​គេ​ស្គាល់​ថាជា​មន្ត្រីនគរបាល​ជិះ​ម៉ូតូ​ដេញ​តាមពីក្រោយទៅមក​ធាក់​លើ​ជនរងគ្រោះ រួច​ដក​កាំភ្លើងខ្លី​គំរាម​បាញ់​ប្រហារបណ្ដាល​ឱ្យផ្អើល​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យចុះមក​ឃាត់ខ្លួន​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះកើតឡើង​នៅ​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​​ទី​៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង កែង​នឹង​ផ្លូវ​វត្ត​អង្គ​តា​មិញ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច​ មិនចាំស្លាកលេខ ឌុប​គ្នា​ចេញពី​ធ្វើការ​នៅ​ម្តុំ​សួន​កាណា​ឌី​យ៉ា រួច​ចូល​ហូប​អី​បន្តិចបន្តួចនៅ​ផ្លូវ​ជិត​វត្ត​អង្គ​តា​មិញ។ ពេល​ហូប​រួចហើយ​ពួកគាត់បាននាំគ្នា​ជិះ​ម៉ូតូចេញ​មកវិញ​ក្នុងគោលបំណង​ត្រឡប់ទៅផ្ទះ​វិញនៅ​ផ្សារ​ព្រៃទា។ ពេលជិះម៉ូតូមកដល់​ចំណុចកើតហេតុ​ជិត​ស្តុ​ប​ទួល​ពង្រ​ក៏ត្រូវ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថាជា​មន្ត្រីនគរបាលជិះម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅពាក់ស្លាក លេខនគរបាល 1.2345 មកពីក្រោយហើយមិនដឹងជាមានរឿងអ្វីស្រាប់តែធាក់​មកលើពួកគាត់ និងបាន​ដក​កាំភ្លើង​ខ្លីគំរាមទៀតផង។ដោយមានការភ័យខ្លាចរូបគាត់បានជិះ​ម៉ូតូ​រត់ចោល​នារី​ដែលជិះជាមួយគ្នា រួចបាន​រាយការណ៍​ទៅ​សមត្ថកិច្ចឱ្យចុះមក​ជួយ​ធ្វើអន្តរាគមន៍​ភ្លាមៗ ដោយនាំខ្លួន​ជនបង្ក​ទៅ​ប៉ុស្តិ៍​នគ​របាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​១ ដើម្បី​សាកសួរ​។​
​បន្ទាប់ពីសមត្ថកិច្ច​​សាកសួ​ររួច ដោយ​ជនរងគ្រោះ​សុំ​មិន​ដាក់ពាក្យ​បណ្តឹងក៏​ត្រូវសមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាហេតុអ្វីសមត្ថកិច្ចមានកាំភ្លើងដកយកមកគំរាមប្រជាពលរដ្ឋបែបនេះហើយនៅតែមិនមានបញ្ហាអ្វីទៀត ឬមួយក៏ខ្លាចថ្នាក់លើដឹងដាក់ពិន័យ?៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print