ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកពិនិត្យសពខ្លាចជារឿងឃាដកម្ម។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៣ខែកុម្ភះឆ្នាំ២០២១ ស្ថិយនៅចំណុចភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីខាងលើមានឈ្មោះ
ឈ្មោះ តូក ស៊ីផាន អាយុ៤៦ឆ្នាំមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថាក្រោយទទួលបានពត៌មាននេះភ្លាមកម្លាំងបច្ចេកទេសនៅអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពកំពង់ចកនិងប៉ុស្ត៏រដ្ឋបាលចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យសាកសពសន្និដ្ឋានថាសាកសពពុំមានស្លាកស្នាមអ្វីផ្សេងឡើយគឺពិតជស្លាប់ដោយសារចងកពិតប្រាកដមែន ។
ក្រោយពិនិត្យរួចសមត្ថកិច្ចប្រគល់សពទៅអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន