ក្រសួងសុខាភិបាល: ការបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបាន ជម្រាបជូនមកលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត អោយមានការបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
យោង ៖ តាមការចាំបាច់ និងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ដោយផ្អែកតាមប្រភពព័ត៌មានពីគេហទំព័ររបស់ប្រទេសវៀតណាមឈ្មោះ Vietnam Briefing (https://www.vietnam-briefing.com/) : Vietnam Business Operations and the Coronavirus: Updates ដែលបានចុះផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ប្រទេសវៀតណាម ថ្មីៗនេះ បាននឹងកំពុងមានការផ្ទុះឡើងវិញនូវ ការចម្លងនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលក្នុងនោះមានការចម្លងនៃវីរុសកូវីដ-១៩ បម្លែងថ្មីពីចក្រភពអង់គ្លេសផងដែរ។ គួរកត់សម្គាល់ថា ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាម បានរកឃើញករណី វិជ្ជមាននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តប៉ៃដុង (Hal Duong) 18ma Quang Ninh) ទីក្រុងហាណូយ (Harol) ខេត្តហៃឡៃ (Gia La) mning (Bac Ninh) 18pti Hoa Binh)) (Binh Duong) ទីក្រុងហូជីមិញ (Ho Chi Minh City tunuya Hal Phong ) Baintha (Bac Giang) ដែលខេត្តខ្លះ ក៏មានព្រំប្រទល់នៅជិតកម្ពុជាដែរ។

ដូច្នេះ សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាពិសេសខេត្តដែលមាន ព្រំដែនជាប់ប្រទេសវៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី ត្រូវតែ បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការ ដូចតទៅ: អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសបណ្តាខេត្តដែលមានព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យសុខភាពអ្នកដំណើរចេញ-ចូលតាមច្រកព្រំដែន ឱ្យបានហ្មត់ចត់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ ព្រមទាំងដាក់អ្នកដំណើរដែលចូលមកកម្ពុជាទាំងអស់ឱ្យនៅចត្តាឡីស័កពេញលេញរយៈពេល១៤ថ្ងៃ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏
ខ្ពង់ខ្ពស់ និងវិធានការសុខាភិបាលដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

បន្តធ្វើឱ្យសកម្មភាពនូវដំណើរការគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី -ខេត្ត ជាបន្តទៅទៀត។
– ចុះពិនិត្យតាមដាន រុករកប្រជាពលរដ្ឋមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសវៀតណាម ថៃ យកវត្ថុសំណាកសម្រាប់អ្នក ដំណើរដែលចូលមកក្នុងប្រទេសកម្ពុជា និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍ នូវរាល់ករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ ឬ ករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម ឬអ្នកមានបញ្ហាផ្លូវដង្ហើម ជាដើម។
អាជ្ញាធររាជធានី -ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំអនុវត្តអោយមានប្រសិទ្ធភាព។
សូមអានទាំងស្រុង នៅលិខិតក្រសួងសុខាភិបាលជម្រាបជូនលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តដូចខាងក្រោម៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print