ការងារ លះមែកឈើ ធំៗតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ា អាជ្ញាធររាជធានីអនុវត្ត រួចរាល់១០០%ហើយនៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំដោយលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាប់លះមែកឈើនៅលើសួនច្បារផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ ១១៤ក្រមួនសរ បានសំរេច បញ្ចប់១០០% ហើយ។
លោកសំ សាមុត បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃទី០៤ កុម្ភៈ ឆ្នាំ ២០២១ ថា ការកាប់លះមែកឈើនៅលើសួនច្បារផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ១១៤ក្រមួនសរ ក្រុមការងារបានបញ្ចប់ការងារ១០០%រួចហើយ បើទោះបីមានការលំបាកបន្តិចមែន។
លោកបញ្ជាក់ថា៖ ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះនមានចំនួន១០៥ដើម ហើយក្នុងចំនួននេះមានដើមគ្រាប់បែកឬដើមគីនីនចំនួនជាង៤០ដើម ក្រៅនេះមានដើមគគី ឥន្ទនេលនិងឈើទាល ។ដើមឈើធំៗនិងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។
លោកសំ សាមុត បន្តថា ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារពិតជាមានការលំបាកខ្លះ ទី១ បញ្ហាការកកស្ទះចរាចរ ទី២ ដើមឈើធំៗ ដែលតម្រូវអោយក្រុមការងារប្រើគ្រឿងចក្រធំៗ និងឡើងកាត់មួយមែកម្តង ជាមួយនិងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់និងការឺឡា ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ នៅសម្រុកធ្វើការងារនេះរហូតបានសំរេច១០០ភាគរយ។
សូមបញ្ជាក់ថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១២ខែមករា ឆ្នាំ២០២១នេះ កន្លងមកនេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើបីដើមដែលត្រូវកាប់ចេញនោះ លោកឃួង ស្រេងមិនអោយកាប់ចេញនោះទេ ដោយតម្រូវអោយកាត់និងលះមែកជាមួយនិងការធ្វើទម្រទប់ដើមផងដែរ ។ បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី១៥មករា មកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានសេចក្តីជូនដំណឹងជុំវិញការតាត់លះមែកឈើនេះផងដែរ ដោយក្រុមការងារនឹងប្រើប្រាស់រយៈពេល១ខែ៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print