កណ្តាល៖ បុរសពីរនាក់បានរងរបួសយ៉ាងធ្ងន់និងម៉ូតូមួយគ្រឿងគៀបជាប់នៅក្រោមរថយន្តគួរន្ធត់។ ហេតុការណ៏ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៨ឋិតនៅភូមិអន្លង់ឃុំព្រែកតាម៉ាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្ករឡើងដោយរថយ្តដឹកឥដ្ឋិម៉ាកហីុយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3B-1726 តៃកុងបើកបរមានឈ្មោះ សុខ គួង អាយុជាង២០ឆ្នាំ ស្នាក់នៅក្នុងឡឥដ្ឋចឹកវ៉ាឋិតនៅក្នុងភូមិកើតហេតុ។
ជនរងគ្រោះទី១-ឈ្មោះ អឿន អោក ភេទប្រុស អាយុ៣២ឆ្នាំ ទី២-ឈ្មោះ រ៉ន រ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ស្នាក់នៅភូមិត្រាំងតាឯក ឃុំត្រាំងលើ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពបានបន្តថា មុនពេលកើតហេតុដំបូងបុរស់រងគ្រោះពីរនាក់បានជិះម៉ូតូហុងដាឌ្រីមសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BT-7541 បើកបរតាមបណ្តោយផ្លូវលេខ៨ ទិសដៅពីកើតមកខាងលិចដោយស្របទិសគ្នាខណះនោះសង្ស័យតៃកុងរថយន្តងងុយដេកភ្លេចខ្លួនមិនប្រុងប្រយត្ន័ក៏បុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់ខាងលើដួលខ្ទាតធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ចំណែកម៉ូតូគាបជាប់នៅក្រោមរថយន្តរហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបយកម៉ូតូចេញពីរយន្តបានចំណែកតៃកុងរថយ្តបានរត់គេខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកខ្សាច់កណ្តាល។ ម៉ូតូនិងរថយន្តនគរបាលចរាចរណ៏ស្រុកអូសយកទៅរក្សាទុកនៅអធិការុងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ឡូ សំ អាត