លោក ឃួង ស្រេង បញ្ជាក់ថា៖ មានក្រុមហ៊ុន ៣ ប្រជែងគ្នាក្នុងការប្រមូលសំរាម នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកដៃគូ ប្រមូលសំរាមអស់រយៈពេល ១ឆ្នាំ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ មកដល់ពេលនេះ សាលារាជធានីភ្នំពេញ រកបានហើយនូវក្រុម ហ៊ុនឯកជន ចំនួន ៣ ដើម្បីធ្វើអាជីវកម្ម ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំង ៣នោះ គឺ​ក្រុមហ៊ុនស៊ីនទ្រី ក្រុមហ៊ុន​ Mizuda Group Co.,Ltd និងក្រុម​ហ៊ុន​ 800 Super/GAEA។
លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងបែបនេះ ខណៈលោក ចូលរួមជាអធិបតីភាព ក្នុងពិធី ប្រកាស និង ប្រគល់-ទទួលកិច្ចសន្យា​ ស្តីពី ការផ្តល់​សេវាប្រមូល និងដឹកជញ្ជូន​សំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ​ ។
លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ ​​សម្តេច​​តេ​ជោ ហ៊ុន សែន ​បានប្រកាស​ជា​ផ្លូវការ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន ស៊ិន​ទ្រីដោយ​ ដាក់​ឲ្យ​ស្តិ​ត​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ​ជា​បណ្តោះអាសន្ន​។​ សម្តេចតេជោ ក៏បានប្រកាស​ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធររាជធានីភ្នំពញ រៀបចំ​បែងចែកតំបន់​គ្រប់គ្រង និងប្រមូលសំរាម យ៉ាងហោច ណាស់ ៤តំបន់ ហើយដាក់​ឲ្យក្រុមហ៊ុនឯកជន ដេញថ្លៃ ប្រមូល​ និង​គ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន១ មានសិទ្ធិទទួលបានតែ ១តំបន់ប៉ុណ្ណោះ។​​ ការដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី ឈប់​ឲ្យ​ប្រមូល​សំរាម នៅ​ភ្នំពេញ ដោយសារតែ​ក្រុមហ៊ុន​ផ្តាច់មុខយូរឆ្នាំមកហើយមួយនេះ មិនអាច​​គ្រប់គ្រង ប្រមូល និង​ដឹកជញ្ជូន​សំរាម​​ទាន់ពេលវេលា​៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print