ភ្នំពេញ៖ នៅថ្ងៃទី០៤ខែកុម្ភៈឆ្នាំ ២០២១ វេលាម៉ោង១៣និង០០នាទីថ្ងៃត្រង់ នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទំងន់ទោស(ធ្វេីជាទិញទូរស័ព្ទដៃឆក់រត់ឡើងលើម៉ូតូ) នៅចំណុចហាងលក់ទូរស័ព្ទយីហោ(ប្រណិត) ផ្លូវ៥៩៨ក្រុមទី២ភូមិពងពាយ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឆ គីមសេង ប្រុសអាយុ ៣២ ឆ្នាំស្នាក់នៅផ្ទះលេខC42ភូមិទួលសំពៅសង្កាត់ទួលសង្កែទី ១ឫស្សីកែវរាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ២នាក់មាន៖
ជនសង្ស័យទី១-ឈ្មោះ ប៊ុន ផាន់ណាភេទ ប្រុសអាយុ ២២ ឆ្នាំស្នាក់នៅភូមិធាសង្កាត់វត្តអង្គខាងត្បូងស្រុកបន្ទាយមាសខេត្តកំពតមុខរបរមិនពិតប្រាកដបទ(មានសារធាតុញៀន)។
ជនសង្ស័យទី ២-ឈ្មោះ រុំ ឃៀង ភេទប្រុសអាយុ ២១ឆ្នាំស្នាក់នៅភូមិសំរោងលើស្រុកបន្ទាយមាសខេត្តកំពតមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
សម្ភារៈដកហូតរួមមាន៖
1/-ម៉ូតូមួយគ្រឿងម៉ាកហុងដាអាសង់ពណ៌ខ្មៅស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខ1 iH 1753 លេខតួលេខម៉ាស៊ីន5763748។
2/-ទូរសព្ទ 2 គ្រឿងម៉ាក vivo y30និងម៉ាក samsungកាឡាក់ស៊ី S10(បានប្រគល់ជូនជនរងគ្រោះវិញ)។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ខាងលើជនសង្ស័យទាំង ២ នាក់បានជិះម៉ូតូម៉ាកហុងដាសង់មកទិញទូរស័ព្ទនៅហាងទូរស័ព្ទជនរងគ្រោះ ហើយក៏សុំមើលទូរស័ព្ទ ហើយជនសង្ស័យម្នាក់ទៀតឈ្មោះ ប៊ុនផាន់ណាក៏ទៅអង្គុយចាំលើម៉ូតូមុនរួចជនសង្ស័យដែលកាន់ទូរស័ព្ទឈ្មោះ រុំ ឃៀង ក៏រត់ឡើងម៉ូតូជិះគេចខ្លួនតែក៏ត្រូវម្ចាស់ទូរស័ព្ទស្រែកឆោឡោស្របពេលកម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍បានប្រទះឃើញក៏ឃាត់ខ្លួនបាន។
បច្ចុប្បន្ន កំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
- ដោយ៖ជី ណា