ចាប់បានហើយករណីឃាតកម្មលើស្ត្រីចាំចម្ការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: ក្រោយពីកើតករណីឃាតកម្មលើស្ត្រីចាំចម្ការរួចមក សមត្ថកិច្ចបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់យកមកសាកសួរ។

ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើទៅលើបុរសជាប្តី ហើយទីបំផុតជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់ប្រពន្ធអារ.កសម្លាប់ដោយដៃខ្លួនឯងផ្ទាល់ ព្រោះតែខឹងប្រពន្ឋជំពាក់លុយធនាគារច្រើនស្ថាប័នដោយមិនឱ្យខ្លួនដឹង។

យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានចុះស្រាវជ្រាវករណីឃាតកម្មមួយដែលបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២១ នៅចម្ការស្វាយរបស់ឈ្មោះ ផាន់ នី ភេទស្រី អាយុ ៥៣ឆ្នាំ ស្ថិតនៅភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលសាកសពឈ្មោះ ជីម ផា ភេទស្រី អាយុ៥៥ឆ្នាំ ជាអ្នកចាំចម្ការស្វាយនៅភូមិឃុំខាងលើ។
ប្រភពបានឱ្យដឹងទៀតថា
ក្រោយការស្រាវជ្រាវ នៅវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃខែដដែលសមត្ថកិច្ចជំនាញបានហៅឈ្មោះ ប៊ុត ផាន ភេទប្រុស អាយុ៧០ឆ្នាំ (ត្រូវជាប្តីជនរងគ្រោះ) មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ប៊ុត ផាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពអារ.ក និងកាប់ជាច្រើនកាំបិតទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់ពិតប្រាកដមែន។
មូលហេតុដែលនាំឱ្យឈានដល់សម្លាប់ប្រពន្ឋគឺដោយសារខឹងនិឹងប្រពន្ធរបស់ខ្លួន ជំពាក់លុយធនាគារច្រើនស្ថាប័នពេក។បន្ទាប់ពីឃាត់ខ្លួនធ្វើការសាកសួររួចមក
នៅរសៀលថ្ងៃទី៥ខែកុម្ភៈនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្តនីតិវិធី។

សូមរំលឹកថា កាលពីវេលាម៉ោង៩ៈ៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខេត្ត-មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងជំនាញកោសល្យវិច័យមន្ទីរសុខាភិបាលខេត្តបានចុះត្រួតពិនិត្យសាកសព
ជនរងគ្រោះឈ្មោ ជឹម ផា ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរចាំចម្ការជាមួយប្តីឈ្មោះ ប៊ុត ផានអាយុ៦៨ឆ្នាំ។ ម្ចាស់ចម្ការឈ្មោះ ឡេង ចាន់ថានី ភេទស្រី រស់នៅភ្នំពេញ ។ កន្លែងកើតហេតុនៅចំណុចអូរចោត ស្ថិតនៅភូមិដូង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ថ្ងៃកើតហេតុ នៅម៉ោង១៥ៈ៣០នាទី បុរសជាប្តីបានចេញពីចម្ការទៅធ្វើទ្វាររបងផ្ទះឱ្យកូននៅភូមិព្រៃទទឹង លុះវេលាម៉ោង១៧ៈ៣០នាទី វិលមកចម្ការវិញ មិនឃើញប្រពន្ធនៅផ្ទះ ក៏ត្រឡប់មករកនៅផ្ទះបងប្អូននៅភូមិ មិនឃើញទៀត និងទូរស័ព្ទរចូលតែគ្មានអ្នកទទួល ក៏ត្រឡប់មកកន្លែងចាំចម្ការវិញ ក៏ឃើញសាកសព ស្លាប់ដេកខាងជើងរោងចាំចម្ការចម្ងាយ២០ម៉ែត្រ។ ករណីខាងលើនេះ សាកសពអាចស្លាប់ចន្លោះម៉ោង ១៧ៈ៣០នាទី ក្នុងករណីឃាតកម្ម ដោយជនសង្ស័យយកវត្ថុរឹងវាយក្បាល និងអារ.ក។ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានយកទូរស័ព្ទពីជនរងគ្រោះចំនួន០១គ្រឿង ម៉ាកViVo រត់គេចខ្លួនបាត់។
នៅកន្លែងកើតហេតុមានបន្សល់ទុក កូនកាំបិតចិតបន្លែមុខពីរចំនួន០១ កាបូបស្ពាយចំនួន០១ មានប្រាក់រៀលចំនួន ៣៦០០០រៀល និងលោហធាតុ
ពណ៌លឿងចំនួន ០១ខ្សែ។
បច្ចុប្បន្នបុរសជាប្តីត្រូវបានកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តយកទៅសាកសួរ។ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print