ស្រវឹងបើកម៉ូតូលឿនចាប់ហ្រ្វាំងបង្ខំដួលបុករនាំងដែកចែកទ្រូងផ្លូវសន្លប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់​បើកម៉ូតូក្នុងល្បឿនលឿនដូចហោះហើយពេលជួបឧបសគ្គចាប់ហ្វ្រាំង​បង្ខំបណ្តាលឲ្យដួល​បោក និងរបាំងដែកពុះចែងទ្រូងផ្លូវដួលរបួសធ្ងន់សន្លប់ជិតកន្លះ​ម៉ោងទើបដឹងខ្លួន ។

ហេតុការណ៍​គ្រោះថ្នាក់​ចរា​ច​រណ៍នេះកើត​ឡើ​ង​កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះ​មុ​នី​វង្ស​​កែងផ្លូវ១៨៤ ​ក្នុងសង្កាត់បឹង​រាំ​ង​ខ​ណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ មិនចាំស្លាកលេខធ្វើដំណើរ​ទិសដៅពីជើង​ទៅត្បូងក្នុង​ល្បឿ​ន​​យ៉ាង​លឿនដូចហោះ។

លុះមកដល់ចំណុចជិតស្តុបព្រះមុនីវង្សដោយសារជនរងគ្រោះស្រវឹងខ្លាំងផងនោះបានចាប់ហ្វ្រាំងម៉ូតូខាងមុខទាំងបង្ខំ បណ្តាលឲ្យ​ដួលបោកនឹងរនាំងដែក​ពុះចែកផ្លូវ​ រង​របួស​ធ្ង​ន់​សន្លប់ស្តូកស្តឹងជិតកន្លះម៉ោងទើបដឹងខ្លួន ​ ។

បន្ទាប់មកប្រជាពលរដ្ឋនៅក្បែរនោះអាណិតពេកក៏បាននាំគ្នាចេញមកជួយសែងជនរងគ្រោះយក​ទៅដាក់ចិញ្ចើម​ផ្លូវ​និ​ង​បានជួយគក់ច្របាច់ព្រមទាំងបាន ​ហៅរថយន្ត​សង្គ្រោះមក​ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ទើបសមត្ថកិច្ចមូលដ្ឋានទៅដល់ប្រគល់ម៉ូតូ​របស់ជនរងគ្រោះឲ្យមិត្តភក្តិដឹកតាម​រ៉ឺម៉​ក​​ម៉ូ​តូ​ យកទៅផ្ទះជនរងគ្រោះវិញ ៕

_______

ដោយ៖ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print