កីឡាករ Kalidou Koulibaly បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនពេលការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia របស់ Napoli ជាមួយក្រុម Atalanta និងក្របខ័ណ្ឌ Serie A ជួបជាមួយ Juventus ។
ខ្សែការពារកណ្តាលរូបនេះបានទទួលលទ្ធផលជាវិជ្ជមានកាលពីថ្ងៃសុក្រហើយបានចាប់ផ្តើមនៅដាច់ដោយឡែកនៅមុនការប្រកួតលីគនៅថ្ងៃសៅរ៍ទល់នឹងក្រុម Genoa។
Napoli គ្រោងនឹងជួប Atalanta សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Coppa Italia នៅថ្ងៃពុធ និង Juventus ថ្ងៃសៅរ៍បន្ទាប់។
សេចក្ដីថ្លែងការណ៍របស់ក្លិបបានសរសេរថា បន្ទាប់ពីការពិនិត្យធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ កុម្ភៈ Kalidou Koulibaly បានធ្វើតេស្តវិជ្ជមាន COVID-19។កីឡាកររូបនេះមានអារម្មណ៍មិនស្កប់ស្កល់ ហើយត្រូវនៅដាច់ដោយឡែកពីគេ។
Napoli បានអវត្តមានរួចទៅហើយគឺកីឡាករ Faouzi Ghoulam សម្រាប់ការធ្វើដំណើររបស់ពួកគេទៅកាន់ទឹកដី Genoa បន្ទាប់ពីការធ្វើតេស្តរកឃើញកូវីដ-១៩។ បន្ទាប់ពីប្រកួតជាមួយក្រុម Juventus ក្រុមNapoli នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Granada សម្រាប់ការប្រកួតជើងទី១ នៃការប្រកួត Europa League វគ្គ៣២ក្រុមចុងក្រោយរបស់ពួកគេនាថ្ងៃទី១៨ ខែកុម្ភៈ ៕ដោយ៖ភារៈ