ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរដ្ឋបាលសាលាស្រុក, ទទួលជួបប្រតិភូយុវជនក្រសួងកិច្ចការនារីនៃកម្មវិធី”អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ” ដឹកនាំដោយលោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិកា និងជាអនុប្រធានកម្មវិធីយេនឌ័រ ដើម្បីទស្សនៈកិច្ចសិក្សាពីស្ថានភាពយេនឌ័រ ចែករំលែកបទពិសោធពីការងារគ្រប់គ្រង់ស្ថាប័ន ភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋាន។
សប្បាយចិត្តដែលបានឃើញយុវជនជំនាន់ក្រោយរបស់កម្ពុជា ពោរពេញទៅដោយសមត្ថភាព និងឆន្ទៈ រឹតតែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ចាប់អារម្មណ៍ចង់ចូលរួមការងារអភិវឌ្ឍសង្គមជាតិ និងចាប់យកអាជីពនៅក្នុងវិស័យការងារសាធារណៈ ដែលបានបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់យុវជនសម្រាប់អនាគតប្រទេសជាតិ ស័ក្តិសមជាអ្នកបន្តវេនប្រកបដោយសក្តានុពល៕