Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ចែករំលែក៖

គ្រូបង្វឹករបស់ក្រុម Tottenham លោក Jose Mourinho បានលើកឡើងថា បញ្ហាកជើងរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងធ្វើឱ្យរូបគេខកខានមិនបានលេងរហូតដល់សប្តាហ៍ក្រោយ ប៉ុន្តែ Kane បានវិលត្រឡប់មកវិញមុនការកំណត់ដើម្បីជួយបញ្ចប់ការចាញ់៣ ប្រកួតរបស់ជាប់គ្នារបស់ Tottenham នៅក្នុងក្របខ័ណ្ឌ Premier League ។

Tottenham មិនបានរកគ្រាប់បាល់ក្នុងការប្រកួតទាំងទេដែល Kane បានខកខាន បង្ហាញខ្លួន ហើយការប្រកួតកាលពីម្សិលមិញ កីឡាករPierre-Emile Hojbjerg បញ្ជូនបាល់យ៉ាងស្អាតទៅឲ្យ Kane ដើម្បីស៊ុតបញ្ចូលទីនៅនាទីទី៥៤ ក្នុងតង់ទី២ ។

នេះជាគ្រាប់បាល់ទី១៣ របស់ Kane នៅ Premier League រដូវកាលនេះ ហើយខ្សែប្រយុទ្ធ Son Heung-min ខ្សែប្រយុទ្ធកូរ៉េខាងត្បូងរកបាន១គ្រាប់ទៀតនៅនាទីទី៥៨ ដោយការបញ្ជូនបាល់ពី Lucas Moura ។

ជ័យជម្នះនេះបានធ្វើឲ្យក្រុម Tottenham ទទួលបាន៣ពិន្ទុ ឈរនៅលេខ៧ដោយមាន​ ចំណែកក្រុម West Brom នៅតែឈរនៅលេខ១៩ មាន១១ ពិន្ទុស្ថិតក្នុងតំបន់កាត់ចោល ៕

 

ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print