ប្រទះឃើញសាកសបុរសម្នាក់នៅសល់តែ​គ្រោងឆ្អឹងនិងម្លៀកបំពាក់ 

ចែករំលែក៖

ខេត្តព្រះវិហារ​÷  ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីពួកគាត់បានប្រទះឃើញសាកសពមនុស្សម្នាក់មានសភាព​រលួយ​ទៅហើយ​នៅសល់តែ​គ្រោងឆ្អឹង និង​សម្លៀកបំពាក់ប៉ុណ្ណោះ។
ការប្រទះឃើញសាកសពនេះកើតឡើងពីកាលពី​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​ នៅក្នុង​ចម្ការ​អំពៅ​ចិន ជាប់​ត្រពាំង​សេះ​ស្ថិតនៅ​ភូមិ​គុណភាព​មួយ ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ។

បើតាម​ការស្រាវជ្រាវនិងស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សាកសព​នេះ​ឈ្មោះ​មាស កង ភេទប្រុស អាយ៧៣ឆ្នាំ រស់នៅ​ភូមិកំណើត ភូមិ​ណា​រ៉ុង ឃុំឆែបពីរជាមនុស្សមាន​ជំងឺ​សរ​សៃ​ប្រសាទ។
ក្រុមគ្រូសារសពបានប្រាប់សមត្ថកិច្ចថាជនរងគ្រោះ(សព)បាន​បាត់​ខ្លួន​តាំង​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ មក​ម្ល៉េះដោយពេលនោះក្រុមគ្រួសារសាច់ញាតិខំដើររកគ្រប់ទីកន្លែងយ៉ាងអស់ចិត្តតែមិនឃើញឡើយ។ រហូតមកដល់​ថ្ងៃទី​៧ ខែកុម្ភៈ នេះដែលមាន​រយៈពេល​ជិត​៦​ខែ​មកហើយទើបបានដឹងដំណឹងថាគាត់មកស្លាប់នៅទីនេះដោយដឹងតាមរយ:ប្រជាពលរដ្ឋនិងរដ្ឋអំណាចមូលដ្ឋានទូរស័ព្ទប្រាប់។
តាមរយ:សម្គាល់លើសម្លៀកបំពាក់និងភិនភាគមួយចំនួននៃសពនេះ ក្រុមគ្រួសារអះអាងថាពិតជាសពឈ្មោះមាស កង ប្រាកដមែន ដោយទំនងស្លាប់ដោយខ្យល់គរ អត់អាហារហើយកម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលឆែប២ ក៏ក៏សហការជាមួយ ជំនាញព្រមទាំងបងប្អូន​គ្រួសារ​សព​ដឹកយកឆ្អឹងសពទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅគេហដ្ឋាននៅរសៀលថ្ងៃនោះតែម្តងទៅ៕​

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print