ស្គាល់អត្តសញ្ញាណនារីលោតពីលើស្ពានគីហ្សូណាចូលទន្លេហើយ ប៉ុន្តែសពរកមិនទាន់ឃើញមកដល់ល្ងាចថ្ងៃនេះ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ជនរងគ្រោះជានារីលោតទឹកស្ពានគីហ្សូណាកាលពីថ្ងៃទី៦,២,២០២១ ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺមាន ឈ្មោះ សារុន ធារ៉ា អាយុ២១ឆ្នាំ មានប្តីឈ្មោះ សុខ ផនហុក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួលជុលរថយន្ត មានកូនប្រុស០១ នាក់ អាយុ ០៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះទៅហើយ សាកសពនៅមិនទាន់ បានរកឃើញនោះឡើយ ។
ចំពោះមូលហេតុដែលនារីខាងលើ គិតខ្លីឈានទៅលោតទឹកសម្លាប់ខ្លួន នោះត្រូវបានសមត្ថកិច្ចប្រាប់ថា មានវិបត្តិក្នុងគ្រួសារ ។
សូមបញ្ជាក់ថា តើវិបត្តិអ្វីទើបនារីវ័យក្មេងដាច់ចិត្តធ្វើរឿងនេះ ?

នារីស្រស់ស្អាតម្នាក់ជិះម៉ូតូឌុប មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ចូលទឹកទន្លេលិចបាត់ស្រមោលហេតុការណ៍នេះកើតឡើងនៅម៉ោង ១០.១០ នាទីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅលើស្ពានគីហ្សូរណាបង្គោលទី ១៣ ភូមិទី ៣ សង្កាត់វាលវង់ក្រុងកំពង់ចាម ។
នារីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណបានជិះម៉ូតូឌុបមកពីមុខសណ្ឋាគារសុវណ្ណភូមិលុះមកដល់កន្លែងកើតហេតុបានលោតពីលើស្ពានចូលក្នុងទន្លេបាត់ដោយបន្សល់ទុកស្បែកជើងពណ៏ខ្មៅមួយគូនិងអាវពណ៌សមួយដោយមិនដឹងមូលហេតុ បច្ចុប្បន្នសមត្តកិច្ចកំពង់ស្វែងរក ៕

...

វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print