ឃាត់ខ្លួន៣នាក់ និងគ្រឿងញៀនជាង ១ គីឡូក្រាម នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យ៣នាក់ និងគ្រឿងញៀនជាង ១ គីឡូក្រាម ត្រូវបានកម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់:
គោលដៅទី១: នៅថ្ងៃទី០៥ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៨ និង១៥នាទី នៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គោលដៅទី២: នៅថ្ងៃទី០៥ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៩ និង១០នាទី នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ។
គោលដៅទី៣: នៅថ្ងៃទី០៦ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៨ និង៣០នាទី នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ខសងលើ
១-ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ: ៥០៥៥៧៣២៦២។
៣-ឈ្មោះ DAVID VINCENT ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា។
ខ-ចាប់យកវត្ថុតាង :
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ១ គ.ក្រ ០១៤,០៨ ក្រាម ។
២-ថ្នាំញៀនប្រភេទនីមេតាហ្សេប៉ាម(ICE) ៣០០,៦០ ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print