ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ កងពលតូចលេខ៧០ បានបន្តហ្វឹកហ្វឺនបណ្តុះបណ្តាលដល់យោធិន នូវជំនាញដូចជា៖
-ការហ្វឹកហ្វឺនទ្រឹស្ដីបេីកបរ ការអនុវត្តជាក់ស្ដែង និងជួសជុលរថយន្ត(បឋម)
-ការហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ
-ការហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខា
សូមជំរាបថា យោធិនទាំងអស់បានយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ តាមក្បួនយុទ្ធវិធី គោរពវិន័យ សកម្មក្នុងការងារ មានចិត្តក្លាហានមោះមុត មានការទទួលខុសត្រូវ ចេះសហការសាមគ្គីភាព និងបន្តខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក។
ការហ្វឹកហ្វឺននេះដែរ គឺដើម្បីអោយយោធិនទាំងអស់មានសម្ថតភាព ចំណេះដឹង យកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវលើកកម្ពស់ស្មារតី ដេីម្បការពារប្រទេសជាតិផងដែរ៕
...
ដោយ, សិលា