ចំណាយទុន៦០ម៉ឺនដុល្លារសម្រាប់ថតរឿង “សន្ដានពស់”

ចែករំលែក៖

ភ្នំពេញ៖បន្ទាប់ពីផ្អាកការផលិតខ្សែភាពយន្តអស់ជាច្រើនឆ្នាំអ្នកដឹកនាំសម្តែងល្បីឈ្មោះ លោកហ្វៃសំអាង គ្រោងនឹងផលិតខ្សែភាពយន្តខ្នាតធំជាថ្មីគឺរឿង “សន្ដានពស់” ដែលការចំណាយនឹងមានទំហំធំច្រើនជាងមុនគឺរហូតដល់៦០ម៉ឺនដុល្លារ។

លោកហ្វៃសំអាងធ្លាប់ដឹកនាំខ្សែភាពយន្តខ្នាតធំទទួលបានជោគជ័យជាបន្ទាប់មានដូចជារឿង “ទុំទាវ”, រឿង“មរណៈមាតា”, រឿង“កូនពស់កេងកង” និងរឿង”ចៅពស់កេងកង”ជាដើម។ ផលិតករល្បីឈ្មោះរូបនេះប្រកាសថា នៅដើមឆ្នាំ២០១៧ លោកនឹងចាប់ផ្តើមផលិតខ្សែភាពយន្តរឿង “សន្ដានពស់” ដែលជាខ្សែភាពយន្តខ្នាតធំដែលជាសាច់រឿងបន្តពីរឿង “កូនពស់កេងកង” និងរឿង”ចៅពស់កេងកង”។

លោកលើកឡើងថាខ្សែភាពយន្តនេះត្រូវបានពន្យាពេលរហូតដល់ឆ្នាំក្រោយ ព្រោះតែលោកត្រូវជ្រើសរើសតួសម្តែងដែលមានសមត្ថភាពពិតប្រាកដ ហើយតំណែងតួឯកនឹងត្រូវបានជ្រើសផ្ទាល់ក្នុងកម្មវិធីថ្មីរបស់លោកគឺកម្មវិធី “ស្ពានលេខ១១”។ក្រៅពីនេះនឹងមានវត្តមានតារាសម្តែងក្មេងចាស់ប្រុសស្រីល្បីៗជាច្រើនក៏ចូលរួសម្តែងផងដែរ។

ផលិតកររូបនេះបញ្ជាក់ថា ខ្សែភាពយន្តនេះចំណាយការផលិតខ្ពស់ព្រោះតែធ្វើយ៉ាងណាដើម្បីប្រាកដថា ជាខ្សែភាពយន្តមានគុណភាពស្តង់ដាមួយហើយវាទាមទារចំណាយពេលយូក្នុងការផលិត។ លោកបន្តថាតំណែងតួឯកនឹងប្រគល់ជូនម្ចាស់ជ័យលាភីកម្មវិធី “ស្ពានលេខ១១” ហើយលោក៏គ្រោងនឹងអញ្ជើញសិល្បករពីបុរសទេសមកចូលរួមសម្តែងផងដែរដែលលោកកំពុងជ្រើសរសើគឺមានប្រទេសចិននិងថៃ។

លោករំពឹងខ្ពស់ថា ខ្សែភាពយន្តដែលលោកគ្រោងផលិតនៅឆ្នាំក្រោយនឹងទទួលបានការគាំទ្រច្រើនព្រោះតែលោកមានគោលការណ៍ច្បាស់លាស់ក្នុងការផលិតហើយក៏មិនខ្វាយខ្វល់អំពីការប្រកួតប្រជែងនោះដែរ។ លោកបញ្ជាក់ថាខ្សែភាពយន្តនេះមិនត្រឹមតែធ្វើការចាក់បញ្ចាំងក្នុងប្រទេសកម្ពុជានោះទេលោកមានមានបំណងនាំខ្សែភាពយន្តនេះទៅធ្វើការចាក់បញ្ចាំងនិងប្រកួតប្រជែងនៅបរទេសដែរពិសេសក្នុងតំបន់អាស៊ានតែម្តងខណៈដែលប្រទេសទាំង១០នៅតំបន់អាស៊ានបានធ្វើសមាហរណកម្មនេះ។

ក្រៅពីគម្រោងផលិតខ្សែភាពយន្តខ្នាតធំនេះដែរលោកក៏គ្រោងសហការជាមួយផលិតកម្មក្រៅនៅក្រៅប្រទេសក្នុងការផលិតខ្សែភាពយន្តភាគមួយគឺរឿងពីរបញ្ចូលគ្នាគឺរឿង “កូនពស់កេងកង” និងរឿង “ចៅពស់កេងកង” ផងដែរ។ លោកបញ្ជាក់ថាគុណភាពខ្សែភាពយន្តនេះនឹងខ្ពស់ជាងការផលិតខ្សែភាពយន្តផ្សេងៗ។

គួរបញ្ជាក់ដែរថា លោកហ្វៃសំអាង ត្រូវបានសិល្បករផលិតករចាត់ទុកថាជាអ្នកនិពន្ធនិងដឹកនាំកម្មវិធីនិងខ្សែភាពយន្តលេចធ្លោរអស់រយៈពេលជាច្រើនឆ្នាំ។ នៅក្នុងឆ្នាំ១៩៩០លោកហ្វៃសំអាង ចាប់ផ្តើមនិពន្ធបទចម្រៀងហើយបទដំបូងមានចំណងជើងថា «កុំស្រឡាញ់ស្រីក្នុងវ័យសិក្សា» ច្រៀងដោយលោក ប៊ុន ចាន់ថន មានភាពល្បីល្បាញទូទាំងប្រទេស។ បន្ថែមលើនេះទៀតលោកសំអាងនិពន្ធនិងដឹកនាំរឿងភាពយន្តដឹកនាំថតបទចម្រៀងកាយវិការជាសាច់រឿងខ្លីទទួលបានជោគជ័យជាបន្តបន្ទាប់៕

12654573_457254731146424_6931118225216349719_n

404028_371775522896161_689643892_n

555582_371777252895988_1307466305_n

ដោយ៖ វឌ្ឍនា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print