ភ្នំពេញ, បន្ទាប់ពីមានការផ្គើន ទៅនឹងការហាមឃាត់របស់គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដូចជាបទបញ្ជារបស់គណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ក្នុងការលុបបំបាត់ទីតាំងបនល្បែងស៊ីសង និងមានការលួចលេងដោយខុសច្បាប់។ ទីបំផុត !
គណៈបញ្ជាការខណ្ឌចំការមនចុះបង្រ្កាបទីតាំងបាញ់ត្រីមួយកន្លែងនៅជិតកោះពេជ្រ ហេតុការណ៍ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង០៨៖៤០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១
ចាប់យកវត្ថុតាង និងឃាត់មនុស្សបានជាច្រើននាក់ និងកំពុងបន្តធ្វើនីតិវិធីនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
សូមផ្ដល់ព័ត៌មានសន្តិសុខសង្គម 092 388 688 / 012 571 704៕ដោយ, សិលា
