បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រពីក្រោយបែកក្បាលស្លាប់ចោលប្រពន្ធមានផ្ទៃពោះ៨ខែ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីចេញធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញជ្រុលទៅបុករថយន្តកុងតឺន័រដឹកដែកអេតចាយពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១៩និង ៤០ នាទីថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ខាងជើងបុរីហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះអាត់ លីស្រ៊ាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរព្រូរថយន្តនៅរោងចក្រកាតុងមួយកន្លែង និងស្នាក់នៅភូមិត្រពាំងស្នោ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មានស្រុកកំណើតនៅឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល មានប្រពន្ធមានផ្ទៃពោះ៨ខែ។

តាមប្រភពពីសមត្ថកិច្ចដាក់គោលដៅប្រចាំការនៅកន្លែងកើតហេតុខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រដឹកដែកអេតចាយមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-3779ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារមានចរាចរណ៍កកស្ទះបន្តិចបន្តួច រថយន្តបានបន្ថយល្បឿនតិចៗរួចបើកអែបមកចិញ្ចើមខាងស្ដាំដៃ។ បន្ទាប់មកក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FD-2309ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យបោកក្បាលនឹងទូកុងតឺន័របែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ក្រោយកើតហេតុតៃកុងរថយន្តកុងតឺន័របានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតខាងប្រពន្ធតាមប្រពៃណី៕

...

ផេងភាព

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print