ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនឯកជនក្លូប
ប៊លម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូជិះហើយយកទៅបញ្ចាំបានប្រាក់ចំនួន៨៨០ដុល្លារ) កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឡឹក ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊ល ស្នាក់នៅផ្ទះលេ៥២EZ សង្កាត់វត្តភ្នំខណ្ឌដូនពេញ ( គ្មានសារធាតុញៀន) បានប្រើល្បិចខ្ចីម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញក្រចេះ1T-1890 ពីជនរងគ្រោះ ឈ្មោះ ខូវ វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊ល ស្នាក់នៅផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខក្រចេះ1T-1890 បញ្ចាំបានលុយ៨៨០ដុល្លារ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា