នៅក្នុងកិច្ចប្រជុំគណបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី៩ខែកុម្ភៈ លោកគីម ជុងអ៊ុន បានចង្អុលប្រាប់ពីយុទ្ធសាស្ត្រដើម្បីបង្កើតទំនាក់ទំនងឱ្យកាន់តែប្រសើរថែមទៀតជាមួយកូរ៉េខាងត្បូង។ នៅក្នុងកិច្ចប្រជុំរបស់បក្សមេដឹកនាំ
គីម ជុងអុន បានលើកឡើងពីយុទ្ធសាស្ត្រ៥ឆ្នាំខាងលើ ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន។
សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានផ្សាយថា
«មេដឹកនាំកូរ៉េខាងជើង បានលើកឡើងពីវិធានការដែលកម្លាំងទាហាន ក៏ដូចជាក្រុមអភិវឌ្ឍន៍សព្វាវុធត្រូវតែអនុវត្តនៅក្នុងឆ្នាំនេះ ។ ក្រៅពីនេះក៏មានសកម្មភាពដែលត្រូវធ្វើក្នុងពេលអនាគត ពិសេសគឺទំនាក់ទំនងកិច្ចការបរទេសជាមួយកូរ៉េខាងត្បូង »។ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ទៀតថា គោលដៅទាំងឡាយគឺត្រូវតែអនុវត្តដោយជោគជ័យ។
ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង លោកគីម ជុងអ៊ុន បានលើកឡើងថា «យើងនិឹងធ្វើតាមស្ថានភាពបច្ចុប្បន្ន និងការផ្លាស់ប្តូរនៃសម័យកាល»។ ទន្ទឹមនិឹងនោះលោកក៏បានថ្កោលទោសដល់ទីក្រុងសេអ៊ូលដែលបានស្នើសហការនៅក្នុងវិស័យដែលមិនមែនជាមូលដ្ឋានគ្រឹះ ដូចជា ផ្តល់ជំនួយកូវីដ-១៩ និងវិស័យទេសចរណ៍។
មេដឹកនាំគីម ជុងអ៊ុន ក៏បានស្នើដល់ កូរ៉េខាងត្បូង ត្រូវតែឈប់ធ្វើសមយុទ្ធក៏ដូចជាទិញអាវុធពី អាមេរិក ។ កន្លងមកថ្មីៗ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui Yongបានលើកឡើងថា នឹងខិតខំដើម្បីបង្កើនទំនាក់ទំនងរវាងកូរ៉េខាងជើង និឹងអាមេរិក ក្រោមការដឹកនាំរបស់លោកបៃឌិន។
ចំណែកប្រធានាធិបតី មូន ជេអុីន បានលើកឡើងថា ប្រធានាធិបតី ចូបៃឌិនគួតែបន្តកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីការរីកចម្រើន ក្នុងវិស័យទំនាក់ទំនង បញ្ចប់ការប្រឈមមុខដាក់គ្នា៕ ដោយ សាធី
រូបភាព៖ KCNA