ខ្សែបម្រើក្រុមបិសាចក្រហម Manchester United អវត្តមានរយៈពេល២-៣សប្តាហ៍ដោយរងរបួសភ្លៅ

ចែករំលែក៖

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមនឹងអវត្តមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតដោយសារមានបញ្ហាសាច់ដុំភ្លៅ។

សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃអង្គារ ទី៩ កុម្ភៈថា កីឡាករអន្តរជាតិបារាំង Pogba ត្រូវបានប្តូរចូលជំនួសវិញបន្ទាប់ពី៣៩ នាទីក្នុងកំឡុងពេលស្មើ ៣-៣ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Everton នៅ Old Trafford 

លោក Solskjaer បានប្រាប់គេហទំព័ររបស់ក្លិបកាលពីថ្ងៃចន្ទថា “វាគឺជាការរងរបួសដែលនឹងចំណាយពេលសប្តាហ៍ដើម្បីជាសះស្បើយPaul ពិតជាមានសារសំខាន់ណាស់សម្រាប់យើង ហើយយើងនឹងមិនប្រថុយប្រថានទេ ដូច្នេះគាត់ពិតជាជាសះស្បើយប៉ុន្មានសប្តាហ៍ទៀត

គួរបញ្ជាក់ថា កីឡាករវ័យ២៧ ឆ្នាំរូបនេះត្រូវបានគេជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែសម្រាប់ខែមករាផងដែរ Pogba នឹងអវត្តមានសម្រាប់ការប្រកួជុំទី៥ នៃពានរង្វាន់ FA Cup នៅថ្ងៃអង្គារជាមួយក្រុម West Ham ហើយនឹងទំនងជាខកខានជើងទាំងនៃការប្រកួត Europa League វគ្គ៣២ក្រុមចុងក្រោយរបស់គាត់ជាមួយក្រុម Real Sociedad នៅថ្ងៃទី១៨ និង២៥ ខែកុម្ភៈផងដែរ ៕ដោយ៖ភារៈ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print