សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅបឹងរំលាច ក្រុងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រចេះ សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រចេះ មានផ្នែករដ្ឋបាលជលផលកាំពី ចៅសង្កាត់រកាកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល កងរាជអាវុធហត្ថក្រុងក្រចេះ សហគមន៍នេសាទរកាកណ្តាល និងប្រជាការពារសង្កាត់ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងលោក គង់ មេត្តា អភិបាលរងក្រុងក្រចេះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងរំលាច ស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចច
ម្រុះដកហូតវត្ថុតាងនៃបទល្មើសមួយចំនួនដូចខាងក្រោម÷
— របាំងសាច់ស្បៃមុង ចំនួន២៥ខ្សែ ប្រវែង ១២៥០ម៉ែត្រ
— លូស្បៃមុងចំនួន២៥ ម៉ាត់លូ
— បង្គោលចម្រឹងឫស្សីឃ្លៃ ៣៧៥ ដើម
— ចាក់លែងត្រីចូលបឹងវិញ ចំនួន១២ គីឡូក្រាម។

វត្ថុតាងទាំងអស់ដែលដកហូតបានគឺ សមត្ថកិច្ចចម្រុះសម្រេចដុតបំផ្លាញចោលលូស្បៃមុង និងលូសាច់អួនក្រឡាញឹក ដោយឡែករបាំងស្បៃមុង និងរបាំងសាច់អួន ត្រូវបានដឹកយកមករក្សាទុកនៅអគារខណ្ឌរដ្ឋបាលជលផល ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ការងារកសិកម្មនៅពេលមានការស្នើសុំពីពួកគាត់ តាមរយៈអាជ្ញាធរមូលដ្ឋាន។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ សុំមេត្តាកុំការប្រើប្រាស់ឧបករណ៍នេសា
ទខុសច្បាប់ដូចជាលូស្បៃមុងលូម៉ាឡេ…និងឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទទៀតដែលក្រសួងកសិកម្មបានហាមឃាត់។វិធានការនេះនិងរួមចំណែកការពារធនធានធម្មជាតិឱ្យនៅគង់វង្សរៀងរហូតទៅ។

លោកម៉ុកពន្លកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាជួយការពារធនធានធម្មជាតិតាមរយៈការចង្អុលបង្ហាញជាសម្ងាត់ចំពោះជនប្រព្រឹត្តល្មើសច្បាប់ទាំងឡាយណាដើម្បីឱ្យក្រសួងមានសមត្ថកិច្ចវិធានការបង្ក្រាបពួកគេ។នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់ចំណុចអសកម្មពាក់ព័ន្ធនឹងបទល្មើសនេសាទ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print