អ្នកចាត់ការទូទៅក្រុម Liverpool លោក Jurgen Klopp មិនអាចធ្វើដំណើរទៅចូលរួមបុណ្យសពម្ដាយបានដោយសារកូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១១ ម្សិលមិញបានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Kloppមិនអាចវិលត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញសម្រាប់ចូលរួនពិធីបុណ្យសពម្ដាយរបស់គាត់បានទេ  ដោយសារតែការរឹតត្បិតការធ្វើដំណើររបស់ប្រទេសនេះពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ១៩

ប្រទេសអាឡឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការវាយប្រហារដោយវីរុសកូវីដ១៩ប្រភេទថ្មីរួមទាំងចក្រភពអង់គ្លេសផងដែរ

ក្លិបហង្សក្រហម Liverpool បានសរសេរសារគាំទ្រដល់លោក Kloppកាលពីថ្ងៃពុធថា “ Jurgen Klopp នឹងមិនដើរតែម្នាក់ឯងទេ” ។

ថ្លែងទៅកាន់កាសែតអាឡឺម៉ង់ Schwarzwalder Bote លោក Kloppបាននិយាយថា ម្តាយរបស់គាត់បានស្លាប់ ទោះបីគាត់មិនបានចូលរួមផ្ទាល់ប៉ុន្តែមានន័យថាអ្វីៗគ្រប់យ៉ាងគឺគាត់គោរពចំពោះម្តាយ

លោកបានបន្ថែមថា គាត់គឺជាម្ដាយពិតនៅក្នុងន័យល្អបំផុតនៃពាក្យអ្នកមានគុណ។ ការពិតដែលថាខ្ញុំមិនអាចចូលរួមក្នុងពិធីបុណ្យសពគឺដោយសារតែពេលវេលាដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែនៅពេលដែលកាលៈទេសៈអនុញ្ញាតយើងនឹងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដ៏អស្ចារ្យរបស់គាត់ឡើងវិញ”

ឆ្លើយតបទៅនឹងសាររបស់ហង្សក្រហម Liverpool លោក Klopp បាននិយាយថា “គំនិតនិងការចូលរួមរំលែកទុក្ខរបស់អ្នករាល់គ្នានៅ Premier League គឺនៅជាមួយខ្ញុំ ក្រុមគ្រួសារនិងមិត្តភក្តិរបស់ខ្ញុំនៅគ្រាលំបាក” ។

ជាមួយគ្នានោះមានក្លិបជាច្រើនរួមមាន Arsenal, Manchester United, TottenhamAtletico Madrid និង Barcelona ក៏បានផ្ញើសារគាំទ្រ និងចូលរួមរំលែកទុក្ខផងដែរ។

គួរបញ្ជាក់ថា ដោយសារតែការរឹតត្បិតការធ្វើដំណើររបស់ប្រទេសអាឡឺម៉ង់ ក្រុមហង្សក្រហម Liverpool ត្រូវប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី១ ជាមួយក្រុម RB Leipzig នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះត្រូវបានផ្លាស់ទៅលេងនៅទីក្រុង Budapest ប្រទេសហុងគ្រីវិញ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print