រឿងនិទានខ្លីបែបអប់រំ÷រឿង កសិករ និងសត្វគោ

ចែករំលែក៖

កាលពីព្រេងនាយមានគ្រួសារកសិករមួយធ្វើស្រែដោយគ្មានសត្វពាហនៈ ឬក៏ឧបករណ៍កសិកម្មដទៃទៀតធ្វើជាជំនួយឡើយ ។ សម័យថ្ងៃមួយមានគ្រួសារកសិករដទៃទៀតមានគោប៉ុន្តែនៅកន្លែងដែលគាត់រស់នៅមិនសំបូរស្មៅ ពួកគាត់ក៏សម្រេចយកសត្វគោទាំង២ទៅឲ្យគ្រួសារកសិករមួយទៀតប្រើប្រាស់ដោយមិនទាមទារយកអ្វីពីកសិករនោះឡើយ ។ចាប់តាំងពីបានសត្វពាហនៈដែលជាមធ្យោបាយអូសទាញមកឃើញថាជីវភាពគ្រួសារកសិករនេះមានការរីកចម្រើនកាន់តែខ្លាំង។ ដោយសារតែភាពមានបានកសិករបានប្រើប្រាស់សត្វពាហនៈទាំងនេះទាំងឈឺទាំងជាដោយមិនគិតពីទុក្ខលំបាករបស់សត្វឡើយធ្វើម៉េចឲ្យតែបំពេញសេចក្តីលោភលន់របស់ខ្លួន ។ ដោយគិតថាខ្លួនគឺជាអ្នកមានគុណទៅលើសត្វពាហនៈទាំងនេះ ដោយមិនបានគិតថាខ្លួនមានបានក៏ដោយសារតែការចូលរួមរបស់សត្វគោទាំងពីរនេះដែរ គិតតែទារគុណសម្បត្តិក្នុងការយកសត្វគោទាំងពីរនេះមកប្រើក្រោមរូបភាពយកមកចិញ្ចឹមរហូតដល់សត្វគោទាំងពីរក្បាលនេះឈឺស្លាប់បាត់ខានប្រើប្រាស់ទៀតទៅ ។

រឿងនេះបង្កប់អត្ថន័យអប់រំ ពោលបាននឋ័យថា គ្រប់សមិទ្ធផលទាំងអស់ដែលអ្នកមានបានសុទ្ធតែមានការចូលរួមពីអ្នកដទៃ កុំគិតថាខ្លួនចិញ្ចឹមគេហើយមានគុណ សម្បត្តិលើសលប់ទៅលើការចូលរួមរបស់អ្នកដទៃ ។ ការជោគជ័យរបស់អ្នកក៏មានការចូលរួមពីអ្នកដទៃដែរ កុំគិតថាខ្លួនចិញ្ចឹមគេ ហើយមានគុណសម្បត្តិលប់លើការចូលរួមរបស់អ្នកដទៃឲ្យសោះ ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print