ធ្វើខួបកំណើតធំដុំម្តង មាន សូនីតា រៀបចំផ្គួបកម្មវិធីបើកមុខជំនួញថ្មីតែម្តងចាយទុនរាប់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាថ្មីសម្រាប់សិល្បកររួមអាជីព និងអ្នកគាំទ្របន្ទាប់ពីតារាសម្តែងស្រីល្បីឈ្មោះមាន សូនីតា រៀបចំកម្មវីធីខួបកំណើតគម្រប់វ័យ៣១ឆ្នាំ អមដោយការផ្គួបនឹងកម្មវិធីបើកមុខជំនួញថ្មីដែលគេដឹងថាបានបោះទុនរាប់ម៉ឺនដុល្លាអាមេរិកនោះ។ កម្មវិធីនេះធ្វើឡើង កាលពីរាត្រីថ្ងៃទី១០ ខែ កុម្ភៈឆ្នាំ២០២១នេះនៅហាងNoth Coffee”នៅតំបន់ទួលទំពូងនេះមានការចូលរួមពី មិត្តរួមអាជីពហើយក៏ជាកម្មវិធីដ៏ធំមិនធ្លាប់មានរបស់កញ្ញា មាន សូនីតា។

កម្មវិធីនេះបានធ្វើឲ្យអ្នកសិល្បៈ ដែលបានចូលរួមលាន់មាត់សរសើរហាងថ្មីរបស់នាងស្ទើរគ្រប់គ្នា។ភ្ញៀវកិត្តិយសដែលជាតារាល្បីៗជាច្រើនដួង បានពោលសរសើរថា មុខជំនួញរបស់កញ្ញា សូនីតា គឺជាហាងមួយដែលមើលពីមុខទៅហាក់ដូចជាផាប់ធម្មតា ប៉ុន្តែផ្នែកខាងក្នុងមានរចនាបថថ្មី និងប្លែកៗគួរជាទីមនោរម្យ និងមានផាសុខភាព។ជុំវិញការលើកឡើងនេះ កញ្ញា មាន សូនីតា ប្រាប់អ្នកសារព័ត៌មានថាហាងNoth Coffee” មានច្រើនសាខានៅរាជធានីភ្នំពេញប៉ុន្តែហាងដែលកំពុងសម្ពោធបើកនេះ គឺជាហាងដែលនាងគ្រប់គ្រងដោយផ្ទាល់ ហើយមានភាគហ៊ុនជាមួយមិត្តភក្ដិជិត១០នាក់។ពិធីខួបកំណើត និងសម្ពោធបើកហាងថ្មីដែលគេជឿថាមានទុនវិនិយោគរួមគ្នាចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នៅក្នុងហាងNoth Coffee”ផ្ទាល់ ស្ថិតនៅម្ដុំក្រោយវត្តទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

តំបន់នេះក៏ត្រូវបានគេដឹងថាជាតំបន់មានសកម្មភាពមមាញឹកខ្លាំងលើមុខជំនួញចម្រុះពិសេសជាតំបន់ដែលភ្ញៀវទេសចរណ៍បរទេសនិយមទៅ ដែលមិនពិបាកនឹងធ្វើឲ្យដំណើរការអាជីវកម្មនេះដំណើរការនោះទេ 

ទោះជាយ៉ាងណានេះគឺលើកដំបូងដែលតារាស្រីរូបនេះបានរៀបចំកម្មវិធីទ្រង់ទ្រាយធំលើការរៀបចំកម្មវិធីខួបកំណើត ខណៈដែលមាននាងក៏ទទួលបានសារទរជាហូរហែរពីបណ្តាញសង្គមរបស់នាងផងដែរ រហូតអ្នកខ្លះលើកឡើងថា សម្រស់របស់នាងនៅតែស្រស់ស្អាតមិនវិវត្តន៍ទៅតាមវ័យនោះដែរ៕

            

...

ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print