PSG ត្រៀមរួចរាល់សម្រាប់ Keylor Navas និង Mbappe ក្នុងជំនួបជាមួយ Barcelona នៅ Camp Nou

ចែករំលែក៖

អ្នកចាំទីឆ្នើម Keylor Navas ត្រូវបានគេរំពឹងថា នឹងសាកសមសម្រាប់ការធ្វើដំណើររបស់ក្រុម Paris Saint-Germain ទៅទឹកដីក្រុម Barcelona នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយនៅថ្ងៃអង្គារនេះ

អតីតអ្នកចាំទីក្រុមអធិរាជស Real Madrid រូបនេះបានចំណាយពេលប៉ុន្មានសប្ដាហ៍ចុងក្រោយហ្វឹកហាត់នៅខាងក្រៅដោយមានបញ្ហារបួសខណៈដែល Sergio Rico កំពុងឈរឈ្មោះជំនួសរូបគេ

អ្នកចាំទីសញ្ជាតិកូស្តារីការូបនេះអាចនឹងវិលត្រឡប់មកប្រកួតវិញនៅថ្ងៃសៅរ៍ទល់នឹងក្រុម Nice។ បើមិនដូច្នោះទេ គាត់នឹងនៅ Camp Nouដើម្បីប្រកួតជាមួយ Barcelona សម្រាប់ជើងទី១

លើសពីនេះទៅទៀត Navas នឹងត្រូវស្ថិតនៅក្នុងបញ្ជីឈ្មោះ១១នាក់ដំបូងនៃការប្រកួតរបស់គាត់ដែលលោក Mauricio Pochettino សំលឹងមើលដើម្បីរក្សាទំនុចចិត្តពេលប៉ះក្រុមរបស់កីឡាករ Lionel Messi ។

ទោះយ៉ាងណាគ្រូបង្វឹកថ្មីរបស់ PSG នឹងគ្មានវត្តមាន Neymar និងAngel di Maria នៅឯ Camp Nou ទេ ដោយសារបញ្ហារបួស ដែលដាក់ការទទួលខុសត្រូវជាច្រើនទៅលើខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe

កីឡាករអន្តរជាតិបារាំងរូបនេះរកបាន៤គ្រាប់ក្នុង៤ប្រកួតចុងក្រោយរបស់គេនៅលីរួមទាំងការរកគ្រាប់បាល់ដ៏អស្ចារ្យពេលប៉ះក្រុម Marseille កាលពីលើកមុនផងដែរ ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print