Leicester City និង Man City ធ្វើបានល្អក្នុងទឹកដី

ចែករំលែក៖

ក្រុមខ្លាំងៗ២គឺក្រុមចចកកំណាច Leicester City និងក្រុមមេឃខៀវ Manchester City បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងទឹកដី ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតសប្តាហ៍ទី២៣ និងទី២៤។ នេះបើយោងតាមការលទ្ធផលដែលចេញផ្សាយដោយសារព័ត៌មានBBC Sport នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រុមម្ចាស់ផ្ទះ Leicester City បានយកឈ្នះក្រុមអតីតជើងឯកហង្សក្រហម Liverpool ក្នុងលទ្ធផល៣ទល់១។ ការប្រកួតក្នុងតង់ទី១សម្រាប់ក្រុមទាំង២នេះ គឺមិនមានការស៊ុតបញ្ចូលទីក្នុងក្រុម​មួយណាឡើយ រហូតដល់ចប់តង់ទី១ ក្រុមទាំង២ទទួលបានលទ្ធផល ០ទល់០។

ចូលដល់តង់ទី២នៅនាទីទី៦៧ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah រកបាន១គ្រាប់នាំមុខឲ្យក្រុមហង្សក្រហម Liverpool ប៉ុន្តែនៅនាទីទី៧៨ កីឡាករ Maddison របស់ក្រុម Leicester City រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៨១ កីឡាករ Vardy រកបាន១គ្រាប់ទៀត និងនៅនាទីទី៨៥ ជិតចប់ការប្រកួតទៅហើយកីឡាករ Barnes រកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួត ក្រុម​ម្ចាស់ផ្ទះ Leicester City បំបាក់ក្រុមខ្លាំង Liverpool ក្នុងលទ្ធផល ៣ទល់១។

ជ័យជម្នះនេះធ្វើឲ្យក្រុម Leicester City ហក់ឡើងឈរលេខ២បណ្តោះអាសន្ន ខណៈដែលក្រុមហង្សក្រហម Liverpool បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៤ ហើយអាចនឹងធ្លាក់មកឈរចំណាត់ថ្នាក់លេខ៥ ប្រសិនបើក្រុម Chelsea ឈ្នះគូប្រកួត។

ចំណែកក្រុមមេឃខៀវ Man City បានបំបាក់ក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham ក្នុងលទ្ធផល ៣ទល់០។ ៣គ្រាប់របស់ក្រុម​ម្ចាស់ផ្ទះរកបានដោយកីឡាករ Rodri ១គ្រាប់ដោយបាល់ពិន័យប៉េណាល់ទីនៅនាទីទី២៣ និង២គ្រាប់ទៀតរកបានដោយកីឡាករ Gündoğan ម្នាក់ឯងនៅនាទីទី៥០ និងនាទីទី៦៦។

លទ្ធផលនេះធ្វើឲ្យក្រុមមេឃខៀវ Man City បន្តកាន់កាប់កំពូលតារាងមាន៥៣ពិន្ទុក្នុងចំណោម២៣ប្រកួតរបស់ខ្លួន ដែលមានពិន្ទុដាច់ក្រុមលេខ២រហួតដល់៦ពិន្ទុ។ ប្រសិនបើក្រុម Man City នៅតែបន្តទម្រង់លេងយ៉ាងល្អបែបនេះច្បាស់ជាក្លាយជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេសនៅរដូវកាលនេះជាមិនខាន ៕

  

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print